ក្រុមហ៊ុនអង់គ្លេសរាយការណ៍ពីភាពសកម្មខ្លាំងបំផុត ក្នុងរយៈពេលមួយឆ្នាំ អំឡុងការស្ទង់មតិ PMI នៅខែសីហា

2025/08/23 02:04:40 am        51

បើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) បានបង្ហាញថា អាជីវកម្មអង់គ្លេសកំពុងមាននូវខែសកម្មខ្លាំងបំផុតជាលើកដំបូង ក្នុងរយៈមួយឆ្នាំ ដោយសារការងើបឡើងវិញនៅក្នុងវិស័យសេវាកម្មសំខាន់ៗជាច្រើន។

លទ្ធផលបឋមរបស់សន្ទស្សន៍គ្រប់គ្រប់ការទិញ (PMI) សម្រាប់ខែសីហា ទំនងជាដំណឹងដ៏គួរឲ្យស្វាគមន៍ សម្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Rachel Reeves ប៉ុន្តែលទ្ធផលស្ទង់មតិដែលបង្ហាញអំពីសម្ពាធអតិផរណាកាន់តែខ្លាំង អាចបង្កជាក្ដីបារម្ភដល់ធនាគារកណ្ដាលអង់គ្លេស (BoE)។

PMI ដែលគ្របដណ្តប់លើការផលិត ក៏ដូចជាសេវាកម្មផងដែរនោះ បានឡើងដល់ ៥៣ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែសីហាឆ្នាំមុន ពោលគឺលើសពី ៥១,៥ នៅក្នុងខែកក្កដា។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters បានព្យាករថា មានការកើនឡើងតិចតួចដល់ ៥១,៦។

លោក Chris Williamson ប្រធានសេដ្ឋវិទូផ្នែកធុរកិច្ចនៅក្រុមហ៊ុន S&P Global Market Intelligence បាននិយាយថា ការស្ទង់មតិនេះបានបង្ហាញថា ល្បឿននៃកំណើនសេដ្ឋកិច្ច បានហក់ឡើងក្នុងរដូវក្តៅ បន្ទាប់ពីមានការធ្លាក់ចុះ កាលពីនិទាឃរដូវ។

PMI សម្រាប់វិស័យសេវាកម្មនានា បានឡើងដល់ ៥៣,៦ ដោយឡើងពី ៥១,៨ ក្នុងខែកក្កដា។ ប៉ុន្តែ PMI ផលិតកម្ម បានធ្លាក់ចុះពី ៤៨ ទៅ ៤៧,៣ ដែលទាបជាងកម្រិតកំណើន ៥០ និងទាបបំផុតជាលើកដំបូង ក្នុងរយៈពេល ៣ខែ ដោយសាររោងចក្រនានា បានរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មពិភពលោក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm