ចំហេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឲ្យមានការជម្លៀសចេញពីតំបន់ផលិតស្រា នៅជនបទ

2025/08/23 02:06:19 am        56

ចំហេះព្រៃបានឆាបឆេះឡើងនៅជិតទីក្រុងទេសចរណ៍ Calistoga របស់រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) ដោយបានជំរុញឲ្យមានការជម្លៀសចេញពីកន្លែងផលិតស្រា នៅក្បែរនោះ និងពីលំនៅឋាន នៅតាមតំបន់ជនបទមួយចំនួន។

យោងតាមនាយកដ្ឋានការពារព្រៃឈើ និងអគ្គិភ័យរបស់រដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ចំហេះព្រៃ Pickett Fire បានឆាបឆេះរាលដាលយ៉ាងលឿនលើផ្ទៃដីដល់ទៅ ៤,២គីឡូម៉ែត្រការ៉េ នៅលើភ្នំនៃតំបន់ស្រា Napa Valley។ 

រដ្ឋកាលីហ្វ័រញ៉ា កំពុងឈានចូលដល់រដូវកាលចំហេះព្រៃខ្លាំងបំផុត បន្ទាប់ពីមាននូវកម្ដៅក្ដៅខ្លាំងជាច្រើនខែ ខណៈមានភ្លៀងធ្លាក់តិចតួច។ រដ្ឋនេះមានចំហេះព្រៃសកម្មចំនួន ៩ ដែលរួមមានទាំងចំហេះដ៏ធំ Gifford Fire ដែលបានឆាបឆេះផ្ទៃដីជាង ៥២៦គីឡូម៉ែត្រការ៉េ នៅតំបន់ដាច់ស្រយាលភាគច្រើន ក្នុងតំបន់ San Luis Obispo និង Santa Barbara។

ជាមួយគ្នានេះ សីតុណ្ហភាពក្តៅហួតហែង កំពុងបង្កើនហានិភ័យឲ្យមានចំហេះព្រៃកាន់តែខ្លាំងឡើងៗ។ យោងតាមមជ្ឈមណ្ឌលព្យាករអាកាសធាតុអាមេរិក បានឲ្យដឹងថា ការព្រមានអំពីកម្ដៅមានសុពលភាពនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ាភាគច្រើន ដោយរំពឹងថា សីតុណ្ហភាពនឹងឡើងខ្ពស់ដល់ចន្លោះពី ៣២ ទៅ ៣៨អង្សាសេ នៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ដែរថា រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង មិនទាន់បានប្រសើរឡើងនៅឡើយទេ ដោយសារចំហេះព្រៃ កាលពីខែមករា ដែលបានដុតបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងទាំងនៅក្នុង និងជុំវិញទីក្រុង Los Angeles៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm