សភារបស់ប្រទេសឥណ្ឌា បានអនុម័តច្បាប់ដ៏ធំទូលាយមួយ ដែលហាមប្រាមការលេងល្បែងតាម អនឡាញ បន្ទាប់ពីតួលេខរបស់រដ្ឋាភិបាល បានបង្ហាញថា មនុស្ស ៤៥០លាននាក់ បានបាត់បង់ប្រាក់សរុបចំនួន២,៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ លើកម្មវិធីលេងល្បែងនេះ។
បម្រាមនេះ ប៉ះពាល់ដល់កម្មវិធីល្បែងបៀរ លេងបៀរផែ និងកីឡាតាមអនឡាញផ្សេងៗ រួមទាំងកម្មវិធីកីឡាគ្រីឃីតដ៏ពេញនិយម នៅក្នុងប្រទេសឥណ្ឌា។
រដ្ឋាភិបាល បាននិយាយថា ប្រហែលមួយភាគបីនៃប្រទេសដែលមានប្រជាជនច្រើនជាងគេរបស់ពិភពលោក បានខាតបង់លុយ ដោយសារលេងល្បែងតាមអ៊ីនធឺណិត។
ច្បាប់ស្តីពីការផ្សព្វផ្សាយ និងបទប្បញ្ញត្តិលែ្បងអនឡាញនេះ ត្រូវបានអនុម័តដោយសភាទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរចំពោះការផ្តល់យល់ព្រម ការផ្សព្វផ្សាយ និងការផ្តល់ហិរញ្ញប្បទានដល់ល្បែងបែបនេះ ដោយជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៥ឆ្នាំ។