ទីក្រុងរបស់ប្រទេសជប៉ុនស្នើឲ្យមានការកំណត់ម៉ោងអេក្រង់ ២ម៉ោង ក្នុងមួយថ្ងៃ

2025/08/23 02:15:59 am        113

ទីក្រុងរបស់ប្រទេសជប៉ុន នឹងជំរុញឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់កំណត់ពេលវេលាលើអេក្រង់ត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ នៅខាងក្រៅម៉ោងការងារ ឬសាលារៀន ក្រោមសំណើនៃបទប្បញ្ញត្តិដែលមិនរួមបញ្ចូលនូវការពិន័យអ្វីឡើយ។

បើយោងតាមសេចក្តីព្រាងច្បាប់នេះ បានបង្ហាញថា ការកំណត់ដែលនឹងត្រូវបានណែនាំដល់អ្នករស់នៅទាំងអស់ ក្នុងទីក្រុង Toyoake នៅភាគកណ្តាលនៃប្រទេសជប៉ុន នឹងមិនមានចំណងផ្លូវច្បាប់ឡើយ ហើយនឹងមិនតម្រូវឲ្យមានការផាកពិន័យអ្វីទាំងអស់ ប្រសិនបើការប្រើប្រាស់លើសពីពេលវេលាកម្រិតនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ អភិបាលក្រុង លោក Masafumi Koki បានបញ្ជាក់ថា សំណើនេះមានគោលបំណង «ទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេះហួសហេតុ ដែលបណ្តាលឲ្យមានបញ្ហាដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងនោះរួមមានទាំងបញ្ហាគេងផងដែរ»។

សេចក្តីព្រាងច្បាប់នេះ ជំរុញឲ្យសិស្សសាលាបឋមសិក្សា ចៀសវាងការប្រើប្រាស់ទូរសព្ទទំនើប ក្រោយម៉ោង ៩:០០យប់ ហើយសិស្សវិទ្យាល័យ និងខ្ពស់ជាងនេះ ត្រូវបានណែនាំមិនឲ្យប្រើប្រាស់វាក្រោយម៉ោង ១០:០០យប់។ ចំណាត់ការនេះបានជំរុញឲ្យមានប្រតិកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយមនុស្សជាច្រើន បានហៅផែនការនេះថា មិនមានភាពប្រាកដនិយម។

អ្នកប្រើប្រាស់ម្នាក់ បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំយល់ពីបំណងរបស់ពួកគេ ប៉ុន្តែការកំណត់រយៈពេល ២ម៉ោង គឺមិនអាចទៅរួចទេ»។ ចំណែកម្នាក់ទៀតបានសរសេរថា៖ «រយៈពេល ២ម៉ោង ខ្ញុំមិនអាចសូម្បីតែអានសៀវភៅ ឬមើលកុន (នៅលើស្មាតហ្វូនរបស់ខ្ញុំ)»។ រីឯអ្នកខ្លះទៀតបានលើកឡើងថា ការប្រើប្រាស់ទូរសព្ទស្មាតហ្វូន គួរតែជាការសម្រេចចិត្តដោយផ្ទាល់របស់ក្រុមគ្រួសារនីមួយៗ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm