វ៉ូ​វី​ណា​ម​នឹង​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ នា​សប្ដាហ៍​ក្រោយ​

2022/01/20 06:05:45 pm        91

​វ៉ូ​វី​ណា​ម​៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបានប្រកាស​នឹង​រៀបចំ​ ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជា​តិប្រចាំឆ្នាំ​២០២១ នា​សប្ដាហ៍​ក្រោយចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២។​ ​លោក យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះគឺ​រៀបចំ​ចំនួន ១៦​វិញ្ញាសាក្នុងនោះ​មាន​វិញ្ញាសា​មេគុន​ឯកត្តជន ៦​វិញ្ញាសា​, វិញ្ញាសារ​មេគុន​ក្រុមចម្រុះ ៣​នាក់ ២​វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ​មាន ៨​វិញ្ញាសា។​

​ចំពោះ​លក្ខខណ្ឌ​ចូលរួម​សមាគម​/​ក្លិប​ទាំងអស់មាន​សិទ្ធ​ចុះឈ្មោះ​កីឡាករ​-​កីឡាការិនី​បានតែ ១​រូប ឬ ១​ក្រុម​ប៉ុណ្ណោះ​ក្នុង ១​វិញ្ញាសា តែ​ក្នុង​កីឡាករ​-​កីឡាការិនី​ម្នាក់គឺអាច​ប្រកួត​បាន ៣​វិញ្ញាសា។ រីឯ​ការចុះឈ្មោះ​ក្នុង​មួយ​សមាគម ឬ​ក្លិប សហព័ន្ធ​អនុញ្ញាត​ឲ្យ​ចូលរួម​បានតែ ៦​នាក់​ប៉ុណ្ណោះ។ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ការប្រកួត​ប្រចាំ​ឆ្នាំនេះរៀបចំឡើងដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​បាន​បញ្ចេញ​សមត្ថភាព បច្ចេកទេស និង​ទេពកោសល្យ ពិសេស​ជា​ឱកាស​ពង្រឹងសមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​មន្ដ្រី​បច្ចេក​ទេស​រៀបចំ​ការប្រកួតដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក​បន្ថែមថា ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​ថ្នាក់ជាតិ​នេះ ស្របតាម​និយាម​បច្ចេកទេស​សហព័ន្ធ និង​មាន​ភាពយុត្តិធម៌​ក្នុងការ​កាត់សេចក្ដី សហព័ន្ធ​ក៏​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម និង​អាជ្ញាកណ្ដាល​កម្រិត «​ក​» ប្រចាំឆ្នាំ​២០២១ នៅ​ថ្ងៃទី​២៣ ខែមករា​ចុង​សប្ដាហ៍​នេះមុន​ការប្រកួត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm