ទូរទស្សន៍ CNN បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកការទូតអឺរ៉ុបដែលមិនបញ្ចេញឈ្មោះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់មន្ត្រីអឺរ៉ុបថា អឺរ៉ុបគួរតែនាំមុខក្នុងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីជម្លោះនេះ បានបញ្ចប់។
យោងតាមបណ្តាញទូរទស្សន៍នេះ ប្រមុខការទូតរបស់សហរដ្ឋអាមេរិក បានបញ្ចេញជំហររបស់សេតវិមានក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយទីប្រឹក្សាសន្តិសុខជាតិអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍។ លោក Rubio ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ក្នុងការ ផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់អំពីចំណាត់ការអ្វីខ្លះដែលអាមេរិកអាចនឹងមាននោះទេ។
ប្រភពផ្សេងទៀត បានប្រាប់ទូរទស្សន៍នេះថា ការចូលរួមរបស់សហរដ្ឋអាមេរិកមានកម្រិត អាចពាក់ព័ន្ធនឹងអាកាសយានិកអាមេរិក ដែលធ្វើជើងហោះហើរឈ្លបយកការណ៍លើអ៊ុយក្រែន។ ប្រភពរបស់ CNN បានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិក ក៏កំពុងពិភាក្សាអំពីជម្រើសនៃការប្រើប្រាស់យានដ្រូនសម្រាប់គោលបំណងនេះផងដែរ។