ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា មិនមានទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាទេ ដោយឆ្លើយតបទៅនឹងរបាយការណ៍មួយនៅថ្ងៃសុក្រនេះ ពីអ្នកឃ្លាំមើលភាពស្រេកឃ្លានជាសាកល ដែលបានលើកឡើង ថា ទុរ្ភិក្សបានវាយប្រហារតំបន់ហ្កាហ្សា ហើយទំនងជានឹងរីករាលដាលកាន់តែខ្លាំង នៅខែក្រោយ។

ក្រសួងអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រថយន្តជំនួយជាង ១០0.000 គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ ហើយនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លំហូរនៃជំនួយយ៉ាងច្រើន បានចូលដល់តំបន់ហ្កាហ្សាស្ទ្រីប ជាមួយនឹងអាហារសំខាន់ៗ និងបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃម្ហូបអាហារ ដែលបានធ្លាក់ចុះ នៅក្នុងទីផ្សារ»។
