ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា កងទ័ពរបស់ខ្លួន បានដណ្តើមកាន់កាប់ភូមិចំនួន ៣ ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយបានចូលទៅជិតខ្សែត្រៀមការពារដ៏សំខាន់របស់ទីក្រុងគីវ នៅក្នុងតំបន់ដែលកំពុងប្រយុទ្ធគ្នា។
កងកម្លាំងរុស្ស៊ី កំពុងរុលចូលទៅមុខបន្តិចម្តងៗ ប៉ុន្តែដណ្តើមបានកាប់កាប់ជាបន្តបន្ទាប់ ក្នុងការប្រយទ្ធគ្នាដើម្បីយកតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ដោយមានមនុស្សរស់នៅតិចតួចរស់នៅ ឬអគារនៅដដែល។

ក្រសួងបាននិយាយនៅលើបណ្តាញ Telegramថា ទីក្រុងមូស្គូ បានដណ្តើមបានកាន់កាប់កន្លែងតាំងទីលំនៅ Katerynivka, Volodymyrivka និង Rusyn Yar នៅសាធារណរដ្ឋប្រជាមានិត Donetsk» ដោយប្រើឈ្មោះដែលមូស្គូប្រើសម្រាប់តំបន់ដែលខ្លួនអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធ ក្នុងខែកញ្ញា ឆ្នាំ ២០២២។
ការដណ្តើមបានកាន់កាប់នេះ កើតឡើង នៅពេលដែលអ៊ុយក្រែន និងរុស្ស៊ី ចោទប្រកាន់គ្នាទៅវិញទៅមកថា មិនចាប់អារម្មណ៍នឹងសន្តិភាពប្រកបដោយនិរន្តរភាព ដោយកាត់បន្ថយលទ្ធភាពនៃកិច្ចប្រជុំដ៏លឿនរវាងមេដឹកនាំរបស់ប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះនេះ។
