ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ស្លន់ស្លោ ​ខណៈ​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​

2022/01/20 06:18:34 pm        528

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​បញ្ចេញ​សុន្ទរកថា​ជា​វីដេអូផ្ញើ​ជូន​ជនរួមជាតិ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ​ទាក់ទង​នឹង​របាយការណ៍​ថា​ អាច​នឹង​មាន​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​។ ​លោក Zelenskyy បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​នកុំ​ភិតភ័យ និង​រក្សា​ភាព​ស្ងៀមស្ងាត់​។​

លោក​ក៏បាន​ធានា​អះអាង​ផង​ដែរ​ថា ប្រទេស​នេះបាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រឿងហេតុ​គ្រប់យ៉ាង​ហើយ ប៉ុន្តែ​រដ្ឋបាល​របស់​លោក​កំពុង​ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ការ​ទូត និង​នាំ​សន្តិភាព​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោ​កថា ​​អ៊ុយ​ក្រែ​នមិន​ចង់បាន​សង្គ្រាម​ទេ​ ប៉ុន្តែប្រទេស​នេះ​តែងតែ​ត្រៀមខ្លួន​ជានិច្ច​ ចំពោះ​សង្គ្រាម​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​។ ខណៈ​ដែល​ការចរចា​ដ៏​សំខាន់​ជិត​ចូល​មកដល់រវាង​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក និង​សម​ភាគី​រុស្ស៊ី។ សហរដ្ឋអាមេរិក និង​រុស្ស៊ីកាលពី​ថ្ងៃអាទិត្យ​ពុំបាន​បង្ហាញ​សញ្ញា​ថា​ នឹង​មាន​ការផ្លាស់ប្ដូរ​ជំហរ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ទេ​ ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ​រុស្ស៊ី​អាច​នឹង​ចូល​ឈ្លានពាន និង​បង្ក​សង្គ្រាម​ថ្មី​នៅ​ក្នុង​តំបន់​អឺរ៉ុប។​

​ថ្លែង​ក្នុង​ទីក្រុង​គៀវ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​រៀបចំ​ផែនការ​បង្កើន​កម្លាំង​ទ័ព​ជាង ១០ម៉ឺននាក់​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន និង​លើក​ឡើង​ថា ចំនួន​កងទ័ព​អាច​នឹង​កើន​ឡើង​ទ្វេដង​តាម​បទបញ្ជា​ភ្លាមៗ​។​ លោក Blinken ពុំបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ប៉ុន្តែ​លោ​កថា ​រុស្ស៊ី​បាន​បញ្ជូន​ចំនួន​កងទ័ព​មិន​ជាក់លាក់​ពី​ប្រទេស​បេឡា​រុស្ស​ ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួនដែល​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ន​ផង​ដែរ សម្រាប់​ល្បែង​សង្គ្រាម​ដ៏​ធំ​នៅ​ខែក្រោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm