ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦

2025/08/23 02:54:26 am        114


ប្រមុខការពារជាតិរបស់ហ្វីលីពីន និងអូស្ត្រាលី នាថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសទាំង២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍ ខណៈភាគីទាំង២ កំពុងស្វែងរកការប្រឆាំងនឹង «សកម្មភាពជាឯកតោភាគី» របស់ចិន នៅក្នុងតំបន់។

ផែនការនេះត្រូវបានប្រកាសនៅពេលដែលអូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នា ដែលរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងចូលរួមពាក់ព័ន្ធពីបុគ្គលិកប្រហែល ៣.៦០០នាក់ នៅភាគខាងលិច និងភាគខាងជើងប្រទេសហ្វីលីពីន។

គួរជ្រាបថា ទីក្រុងប៉េកាំង និងម៉ានីលមានការប្រឈមដាក់គ្នាជាបន្តបន្ទាប់ ក្នុងតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង ជាផ្លូវទឹកដ៏សំខាន់ដែលប្រទេសចិនអះអាងសិទ្ធិស្ទើរតែទាំងស្រុង ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការទាមទាររបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។

បន្ទាប់ពីបានជួបជាមួយសមភាគីហ្វីលីពីន នៅទីក្រុងម៉ានីល រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសយើងទាំង២ ទទួលស្គាល់ និងកំពុងជួបប្រទះសម្ពាធដែលសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ កំពុងប្រឈមនឹងបញ្ហា នៅទីនេះ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងបណ្តាញសម្ព័ន្ធភាពរបស់ខ្លួន ជាមួយនឹងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រមុខការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថា៖ «អ្វីដែលយើងមិនអាចគ្រប់គ្រងបាន គឺសកម្មភាពឯកតោភាគីរបស់ចិន។ ដូច្នេះហើយ តម្រូវឲ្យមានវិធានការចាំបាច់ ដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ និងផ្តល់សារដ៏រឹងមាំថា សកម្មភាពរបស់ពួកគេ នឹងមិនត្រូវបានអត់ឱនដោយអន្តរជាតិ (សហគមន៍) ឡើយ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm