កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម

2025/08/23 03:31:16 am        112


អ្នកនាំពាក្យរបស់លោក Lee Jae Myung នៅថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ បានឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូពិសេសមួយទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ខណៈដែលទីក្រុងសេអ៊ូល និងប៉េកាំង កាន់តែសម្របចូលគ្នា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

អ្នកនាំពាក្យលោកស្រី Kang Yu-jung បាននិយាយថា គណៈប្រតិភូនឹងនាំសាររបស់លោក Lee ទៅកាន់ទីនោះ ដែលបានសង្កត់ធ្ងន់លើការបន្តការអភិវឌ្ឍនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២។

ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ហើយទំនាក់ទំនងការទូត រវាងប្រទេសទាំង២ មានភាពល្អប្រសើរឡើង គិតចាប់តាំងពីមានជម្លោះឆ្នាំ២០១៧ ជុំវិញការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងបានជំទាស់។

លោក Lee ដែលបានទទួលជ័យជម្នះក្នុងសំឡេងដាច់ខាត នៅក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីខែមិថុនា បានអនុវត្តនូវយុទ្ធសាស្ត្រផ្សះផ្សាបន្ថែមទៀត ចំពោះប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ដោយបង្ហាញពីតួនាទីរបស់ខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ លោកបានបង្ហាញការស្ទាក់ស្ទើរ ក្នុងការប្រកាន់ជំហរម៉ឺងម៉ាត់ ចំពោះភាពតានតឹងផ្នែកសន្តិសុខ នៅច្រកសមុទ្រតៃវ៉ាន់។

បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា គណៈប្រតិភូគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

បើទោះបីទីក្រុងសេអ៊ូលបានដោះស្រាយទម្លាក់អត្រាពន្ធរបស់លោក Trump លើទំនិញកូរ៉េខាងត្បូង ពី ២៥ភាករយ មកត្រឹម ១៥ភាគរយ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មខែកក្កដាក៏ដោយ ក៏រដ្ឋបាលថ្មីត្រូវបានជំរុញឲ្យចាត់វិធានការ ដើម្បីគាំទ្រដល់ក្រុមហ៊ុននានា ក្នុងគោលបំណងដោះស្រាយការទប់ស្កាត់ពាណិជ្ជកម្ម និងរុករកទីផ្សារថ្មី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm