ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន

2025/08/23 03:39:57 am        40


នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ បានឲ្យដឹងថា លោកបានប្តឹងទៅប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីសកម្មភាពយោធារបស់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយឈ្លានពានរបស់រុស្ស៊ី បានរំខានការផ្គត់ផ្គង់ប្រេង។

ប្រទេសហុងគ្រីបានជួបប្រទះម្តងហើយម្តងទៀតនូវការកាត់ផ្ដាច់នៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន តាមរយៈបំពង់បង្ហូរប្រេង Druzhba ដោយមានការរំខានជាលើកទី៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។

យោងតាមលោក Aleksandr Bogomaz អភិបាលតំបន់ Bryansk ភាគខាងលិច បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន បានត្រូវចំ «ហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈ» នៅក្នុងតំបន់ Unechsky នៃប្រទេសរុស្ស៊ី។

តែយ៉ាងណាក្ដី លោកមិនបានដាក់ឈ្មោះបំពង់បង្ហូរប្រេងនេះចំៗនោះទេ ប៉ុន្តែស្ថានីយ៍បូមប្រេងដ៏សំខាន់ Druzhba ដែលភាសារុស្ស៊ីមានន័យថា «មិត្តភាព» ស្ថិតនៅតំបន់នេះ ហើយត្រូវបានកំណត់គោលដៅវាយប្រហារជាច្រើនដង។

បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយគណបក្ស Fidesz របស់លោក នាថ្ងៃសុក្រនេះ លោក Orban បានប្រាប់ថា៖ «ខ្ញុំបានសុំជំនួយពីប្រធានាធិបតីអាមេរិក។ អ៊ុយក្រែននៅតែបន្តបាញ់ផ្លោងលើបំពង់បង្ហូរប្រេង Friendship»។ លោកបានបញ្ជាក់ថា លោក Trump បានឆ្លើយតបដោយបង្ហាញពីការគាំទ្រ។

ចំណែករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រី និងស្លូវ៉ាគី ក៏បានផ្ញើលិខិតមួយទៅកាន់ទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ផងដែរ ដោយស្នើឲ្យគណៈកម្មការអឺរ៉ុប «ចាត់វិធានការប្រឆាំងនឹងការវាយប្រហារដដែលៗរបស់អ៊ុយក្រែន លើបំពង់បង្ហូរប្រេង Druzhba»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm