នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បាននិយាយថា ប្រទេសរបស់លោកនឹងទម្លាក់ការដំឡើងពន្ធសងសឹក ស្របជាមួយនឹងការលើកលែងការដំឡើងពន្ធដែលត្រូវបានផ្តល់ឲ្យដោយសហរដ្ឋអាមេរិក ខណៈប្រទេសទាំងពីរបន្ធូរបន្ថយចេញពីសង្គ្រាមពាណិជ្ជកម្មដែលខាតបង់របស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Carney បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនដាក់ការដំឡើងពន្ធលើទំនិញកាណាដាដែលជាការគោរពទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក-ម៉ិកស៊ិក-កាណាដា។ ការដំឡើងពន្ធមួយចំនួនលើវិស័យដូចជាដែកថែប អាលុយមីញ៉ូម និងរថយន្ត នឹងនៅដដែល។ លោក Carney និយាយថា «នៅក្នុងបរិបទនេះ និងស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក-ម៉ិកស៊ិក-កាណាដា(USMCA) ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលកាណាដា ពេលនេះនឹងស្របជាមួយសហរដ្ឋអាមេរិកដោយការដកចេញនូវការដំឡើងពន្ធទាំងអស់របស់ប្រទេសកាណាដាលើទំនិញរបស់សហរដ្ឋអាមេរិកដែលគ្របដណ្តប់ជាពិសេសនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក-ម៉ិកស៊ិក-កាណាដា(USMCA) ដោយលោកបាននិយាយថាចំណាត់ការនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។

លោកបាននិយាយបន្ថែមថា «កាណាដា និងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះបានបង្កើតឡើងវិញពាណិជ្ជកម្មសេរីសម្រាប់ទំនិញភាគច្រើន»។ មេដឹកនាំប្រទេសកាណាដា ដែលបានកាន់តំណែងកាលពីខែមេសា ក្នុងពេលមានកំហឹងកាន់តែខ្លាំងចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការដំឡើងពន្ធធ្ងន់ធ្ងរលើប្រទេសកាណាដា បាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទំនងជាមិនត្រឡប់ទៅកម្រិតនៃការធ្វើសមាហរណកម្មពីមុននោះទេ ប៉ុន្តែលោកទទួលបានកិច្ចព្រមព្រៀងល្អបំផុតដែលអាចធ្វើទៅបានក្រោមកាលៈទេសៈនេះ ហើយរដ្ឋបាល លោក Trump បានកោតសរសើរការសម្រេចចិត្តនេះកាលពីថ្ងៃសុក្រ។

