លោក Donald Trump និយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ចប់

2025/08/23 06:20:20 pm        52

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី២២ សីហា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោកក្នុងការដោះស្រាយវិបត្តិចំណាប់ខ្មាំងដែលនៅតែបន្តនៅក្នុងប្រទេសអ៊ីស្រាអែល ដោយប្រកាសថា «ស្ថានភាពបែបនេះត្រូវតែបញ្ចប់។ វាជាការជំរិត ហើយវាត្រូវតែបញ្ចប់»។ លោក Trump បានសង្កត់ធ្ងន់លើតួនាទីរបស់លោកក្នុងការដោះលែងចំណាប់ខ្មាំង និងធានាដល់ក្រុមគ្រួសារថា កិច្ចខិតខំប្រឹងប្រែងបន្តធានាចំពោះអ្នកជាប់ឃុំដែលនៅសល់។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងចាប់ផ្តើមការចរចាជាបន្ទាន់ឡើងវិញសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជិតពីរឆ្នាំប៉ុន្តែធ្វើទៅតាមលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់អ៊ីស្រាអែល។ វាគឺជាការឆ្លើយតបលើកដំបូងរបស់លោក Netanyahu ចំពោះសំណើបទឈប់បាញ់បណ្តោះអាសន្នធ្វើឡើងដោយប្រទេសអេហ្ស៊ីបនិងប្រទេសកាតា ដែលក្រុមហាម៉ាសបានទទួលយកកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា អ៊ីស្រាអែលនឹងបញ្ជូនក្រុមអ្នកចរចាទៅចរចានៅពេលដែលទីតាំងមួយត្រូវបានកំណត់។

និយាយទៅកាន់ទាហាននៅជិតព្រំដែនអ៊ីស្រាអែលជាមួយតំបន់ហ្កាហ្សា លោក Netanyahu បាននិយាយថា លោកនៅតែកំណត់ការព្រមព្រៀងលើផែនការកម្ចាត់ក្រុមហាម៉ាស និងដណ្តើមយកទីក្រុង ហ្កាហ្សា ជាមជ្ឈមណ្ឌលមានប្រជាជនរស់នៅច្រើន ជាបេះដូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន ខណៈរថក្រោះអ៊ីស្រាអែល បានរុលចូលទៅជិតទីក្រុងហ្កាហ្សា ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ។ សំណើនៅលើតុ អំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងនៅរស់ចំនួន១០នាក់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សាដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងសាកសពចំនួន១៨នាក់។ ក្នុងការដោះដូរ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល២០០នាក់ ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm