សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីពីនៅព្រឹកថ្ងៃទី២៣សីហានេះ បានបង្ហោះសាររួមជាមួយរូបភាពមួយចំនួនដោយបង្ហាញពីកិច្ចពិភាក្សាក្រោមកម្ដៅថ្ងៃជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើកិច្ចការរដ្ឋ។
សម្ដេចតេជោ បានរំលិចថា ម្សិលមិញជាខួប២ឆ្នាំ ដែលសម្ដេចបានចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត(២២សីហា២០២៣-២២សីហា២០២៥)។ សម្ដេចតេជោបញ្ជាក់ដែរថា ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អរបស់
ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
សូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖
«រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទីជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បន្តវេន(២២សីហា២០២៣-២២សីហា២០២៥)។
២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕»