រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបជាមួយមេដឹកនាំអ៊ីរ៉ង់លោក Ebrahim Raisi នៅវិមានក្រឹមឡាំង ស្របពេលដែលប្រទេសទាំង២ មានអរិភាពជាមួយទីក្រុង Washington។ លោក Raisi បានប្រាប់លោក Putin នៅក្នុងការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ថា នៅពេលបច្ចុប្បន្ន ខណៈដែលរុស្ស៊ីកំពុងតែផុងខ្លួនកាន់តែជ្រៅចូលក្នុងការប្រឈមជាមួយសហរដ្ឋអាមេរិក វាដល់ពេលដែលត្រូវយកឈ្នះអាមេរិក ដោយការរួបរួមគ្នាកាន់តែពេញលេញរវាងប្រទេសរបស់លោកទាំង២។
វាជាផ្នែកតូចមួយនៃបញ្ហាភូមិសាស្ត្រនយោបាយនៅវិមានក្រឹមឡាំង ចំពេលដ៏រសើបសម្រាប់ទីក្រុង Washington និងជាគូរសត្រូវរបស់ខ្លួនលោក Raisi ជាប្រធានាធិបតីប្រកាន់តឹងរបស់អ៊ីរ៉ង់ ដែលបានចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីក្រុងម៉ូស្គូកាលពីថ្ងៃពុធ បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំង២ ដែលជារឿយៗគិតគូរដល់ផលប្រយោជន៍ និងផ្សះផ្សាទំនាក់ទំនងជាប្រវត្តសាស្ត្រដែលប្រះស្រាំ។ មេដឹកនាំទាំង ២ បានកោតសរសើរគ្នាទៅវិញទៅមកពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ឈប់អំពើភេរវកម្ម ពិសេសនៅក្នុងការគាំទ្ររបស់ប្រទេសទាំង២ ដល់កងកម្លាំងរដ្ឋាភិបាលនៅប្រទេសស៊ីរី។
លោក Raisi បាននិយាយថា រដ្ឋបាលរបស់លោកកំពុងព្យាយាមរំដោះខ្លួន ឬបន្យាបទណ្ឌកម្មដែលបានដាក់ដោយសារការដួលរលំ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ជាមួយមហាអំណាចពិភពលោក។ រុស្ស៊ីក៏ជាភាគីមួយក្នុងចំណោមភាគីផ្សេងទៀតផងដែរនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម៕
អត្ថបទ៖ សុខមាន