កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា

2025/08/23 11:56:14 pm        954

ភ្នំពេញ៖ នៅថ្ងៃទី១៧ ១៨ និង១៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានិងវៀតណាម នឹង​រៀប​ចំ​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្ដោតលើឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹម​សត្វ ការអភិវឌ្ឍន៍នេសាទ និងវារីវប្បកម្ម អំពីសម្ផស្សនិងសុខភាព ផលិតផលឱសថ មន្ទីរ​ពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មចិញ្ចឹមសត្វ ដោយ​មាន​អ្នក​ជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនជាង១០០ក្រុមហ៊ុន នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និង​ភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងសន្និសីទសារព័ត៌មានសេរីនៃពិព័រណ៍អន្តរជាតិក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ​សីហា​នេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition​ and Advertisement Services Co., Ltd. (VEAS) បានមានប្រសាសន៍ឱ្យដឹងថា ដោយ​មាន​ការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ពាន់ជាច្រើន និងសមាគមសំខាន់ៗក្នុងស្រុកជាច្រើន ពិព័រណ៍នេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិនានា ក្នុង​ការ​ស្វែង​យល់​អំពីបច្ចេកវិទ្យាទំនើប បន្ថែមបណ្តាញពាណិជ្ជកម្ម និងជំរុញការ​រីក​ចម្រើន​ក្នុង​ទីផ្សារ​កម្ពុជា​​ដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស។ លោកបានបន្តថា ដោយសារ​ជោគ​ជ័យ​នៃ​ពិព័រណ៍​មុន​ៗ​ពិព័រណ៍ឆ្នាំនេះ បានទាក់ទាញយីហោច្រើនជាង២០០ ពីប្រទេស និងតំបន់ជាង១០ រួមមាន៖ កម្ពុជា សាធារណរដ្ឋឆេក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម និងផ្សេងទៀត ដើម្បីបើកឱកាសភ្ជាប់ទំនាក់ទំនង បង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹងអំពីនិន្នាការទីផ្សារ និងការរីកចម្រើនបច្ចេកវិទ្យា បង្កើតឱកាសផ្ទាល់ខ្លួនសម្រាប់សហគ្រាសក្នុងការភ្ជាប់ជាមួយដៃគូ និងអតិថិជនសក្តានុពល ជំរុញឱ្យកើតមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនដ៏មានន័យ។

លោក ស៊ាន សុភា អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដោយមានការគាំទ្រពីសមាគមឧស្សាហកម្មដ៏ល្បីល្បាញ និងកិច្ចសហប្រតិបត្តិការជាមួយសមាគមសំខាន់ៗរបស់កម្ពុជា និងវៀតណាម ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគ្រាសដែលកំពុងស្វែងរកឱកាសក្នុងការរីកចម្រើននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ក្នុងការចែករំលែកបទពិសោធន៍ ជំរុញការច្នៃប្រឌិត និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកវេជ្ជបណ្ឌិត ហូ មករា ប្រធានសមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត បានលើកឡើងថា ពិព័រណ៍អន្តរជាតិនេះ ពិតជាមានសារៈសំខាន់ដែលអាចឆ្លើយតបទៅនឹងតម្រូវការកំពុងផ្លាស់ប្តូររបស់ឧស្សាហកម្មកម្ពុជា ដោយជំរុញការរីកចម្រើននៅវិស័យសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ អាក្វាកាល់ជឺ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស។

ដោយឡែក លោក សុខ សុថា ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានឱ្យដឹងដែរថា ព្រឹត្តិការណ៍នេះ នឹងស្របតាមគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ និងវារីវប្បកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm