កងទ័ពអាកាសនីហ្សេរីយ៉ា(NAF) និយាយថា ពួកគេបានសម្លាប់សកម្មប្រយុទ្ធប្រដាប់អាវុធយ៉ាងហោច ៣៥នាក់ អំឡុងការវាយប្រហារតាមច្រកអាកាសនៅជិតព្រំដែនកាមរូន បន្ទាប់ពីចារកម្មរកឃើញថា ការវាយប្រហារលើទាហានជើងគោកត្រូវបានរៀបចំផែនការឡើង ។
លោក Ehimen Ejodame គឺជាអ្នកនាំពាក្យ NAF និយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ លើគោលដៅ ៤កន្លែងនៅតំបន់ Kumshe ស្ថិតក្នុងរដ្ឋ Borno នៅជិតព្រំដែននីហ្សេរីយ៉ា-កាមរូន ។
លោកនិយាយថា បន្ទាប់ពីប្រតិបត្តិការនេះ ការទំនាក់ទំនងត្រូវបានបង្កើតឡើងវិញជាមួយទាហានជើងគោកដែលបានបញ្ជាក់ថា ស្ថានភាពជុំវិញទីតាំងរបស់ពួកគេមានស្ថិរភាពឡើងវិញហើយ ។

ការវាយប្រហារនេះដែរ គឺជាការវាយប្រហារចុងក្រោយគេដោយយោធានីហ្សេរីយ៉ា ស្របពេលដែលពួកគេធ្វើសង្រ្គាមជាមួយក្រុមបះបោរនៅតំបន់ភាគឦសានប្រទេស ។
តំបន់មួយនេះ ប្រឈមនឹងការវាយប្រហារញឹកញាប់ពីក្រុមឧទ្ទាម Boko Haram និងក្រុមបំបែកខ្លួនគួរប្រជែងរបស់ពួកគេ និងក្រុម ISWAP ជាដើម ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ក្រុម ISWAP និងក្រុម Boko Haram បានបង្កើនការវាយប្រហាររបស់ពួកគេលើយោធានស្ថិតនៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ាដ តំបន់ព្រំដែនជាមួយកាមេរូន ព្រំដែនឆាដ និងតំបន់ព្រំដែននីហ៊្សេផងដែរ ៕

