សេដ្ឋកិច្ចរីកលូតលាស់កាន់ខ្លាំង គឺពឹងផ្អែកអំណាចទិញក្នុងស្រុកឱ្យបានធំ និងនាំចេញឱ្យបានចច្រើន

2025/08/24 06:52:04 pm        190

ភ្នំពេញ ៖ អ្នកជំនាញ ថា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរឆ្ពោះមុខ និងខ្លាំងក្លា គឺពឹងផ្អែកការជំរុញពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើ អាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះសេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។

​ជុំវិញការធ្វើពាណិជ្ជកម្ម, រាជរដ្ឋាភិបាលបានបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែល មានសក្តានុពល, ការលើកកម្ពស់គុណភាពស្ថាប័នសេដ្ឋកិច្ច, ការពង្រីកដៃគូពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពោលគឺ បានបង្កបរិយាកាសអំណោយផលផ្នែកធុរកិច្ច ការបន្ថយថ្លៃដើមធុរកិច្ចដូចជា៖ ថ្លៃឡូជីស្ទិក និងអគ្គិសនី, លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម, ជុំវិញការកែទម្រង់ពន្ធដារ, ព្រមទាំងកែលម្អឡូជីស្ទិក និងលើកកម្ពស់ការដឹកជញ្ជូន, ការតភ្ជាប់ផ្នែកថាមពល និងការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម។

 ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លើកឡើង ក្នុងកិច្ចពិភាក្សា ស្តីពីការពង្រីកប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា ថា ការពង្រឹងភាពជាដៃគូជាមួយបណ្តាតួអង្គអភិវឌ្ឍ និងកិច្ចការសម្រួលពាណិជ្ជកម្មទាំងក្នុងនិងក្រៅស្រុក គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម បញ្ហានេះ គឺពឹងផ្អែកការជំរុញ ពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើអាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះ សេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។

ឧកញ៉ាបណ្ឌិត បន្តថា ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជនមួយចំនួនដូចជា គ្រឿងយន្ត ក្នុងវិស័យកសិកម្ម មានអត្រាពន្ធ ០%, គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពន្ធ ០% និងមានការលើកលែង ទំនិញនាំចូលមួយចំនួនទៀតផងដែរ។ ឧកញ៉ាបណ្ឌិតបន្ថែមថា បញ្ហាទាំងអស់នេះ វាមិនមែនជាបន្ទុករដ្ឋទាំងស្រុងនោះទេ គឺវារួម ចំណែកពីវិស័យឯកជន និងពីយុវជនផងដែរ ដែលជាកម្លាំងចលករជួយរុញសេដ្ឋកិច្ចយើងឱ្យរីកចម្រើន ជាក់ស្តែងការអប់រំបណ្តុះ បណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាល, គឺជាសម្មភាពអភិវឌ្ឍបង្កើនជំនាញវិជ្ជាជីវៈដល់យុវជន និងកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តែបច្ចុប្បន្ន ឃើញថា យុវជនហាក់ដូចមានការយល់មិនទាន់ទូលំទូលាយនៅឡើយ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm