អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីទទួល បានព័ត៌មានពិតផ្សាយជូនប្រជាពលរដ្ឋគាំទ្រដល់ការអភិវឌ្ឍវិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

2025/08/24 08:18:06 pm        124

សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំ ដល់ មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្ត្រីយើងត្រូវពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារ ជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

ឯកឧត្តមអ្នកនាំពាក្យណែនាំបែបនេះ តាមរយៈបទអន្តរាគមន៍ស្តីពីការ គ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។ 

ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាធារណមតិ បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ 

ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋ ទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។  ការណ៍នេះទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសបុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ ក្នុងគោលបំណងផ្តល់ព័ត៌មានតាមគ្រប់ទម្រង់ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។

ឯកឧត្តមបន្ថែមថា ក្នុងយុគសម័យថ្មីនេះ អ្វីដែលមានប្រសិទ្ធភាព និងរហ័សនោះ គឺការបង្កើតបណ្តាញផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅ គ្រប់កម្រិតក្នុងសហគមន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងដោយមានការចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីបំភ្លឺ ផ្តល់ព័ត៌មាន រួមចំណែកដោះស្រាយរាល់មន្ទិល និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។

សូមបញ្ជាក់ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិរាជធានីខេត្ត ប្រៀបបានទៅនឹងស្ពានដែលភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយទៅថ្នាក់ដឹកនាំខេត្ត ហើយពីថ្នាក់ដឹកនាំខេត្ត មកប្រជាពលរដ្ឋវិញ តាមរយៈការគ្រប់គ្រងមធ្យោបាយផ្តល់និងទទួលព័ត៌មាន លឿន ប្រកបដោយគុណភាព ស្របតាមការវិវត្តក្នុងសង្គម និងតម្រូវការព័ត៌មានបែបឌីជីថលបច្ចុប្បន្ន។ 

ក្នុងន័យនេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ឱ្យបន្តស្រាវជ្រាវដើម្បីទទួលបានពុទ្ធិ និងទទួលបានជំនាញថ្មីៗស្តីពីបច្ចេកវិទ្យា និងបច្ចេកទេសឌីជីថល ក៏ដូចជាបន្ត ដុសខាត់ជំនាញដែលខ្លួនមានស្រាប់ សម្រាប់បម្រើឱ្យការអនុវត្តការងារប្រចាំថ្ងៃ។

  ឯកឧត្តមបានណែនាំបន្ថែមដល់មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបន្តតាមដានរាល់ព័ត៌មានមិនពិត ពិសេសត្រូវសកម្មក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលលើបណ្តាញសង្គម និងបន្តចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទប់ស្កាត់បាននូវរាល់ទង្វើអសកម្មនានា ហើយធានាបានការរក្សាស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងសហគមន៍ ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm