ភូមិជាច្រើនកន្លែងនៅស្រុក Kasur ខេត្តភាគខាងត្បូង Punjab ប្រទេសប៉ាគីស្ថាន ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលក្រុមជួយសង្រ្គោះ ជម្លៀសអ្នកភូមិ និងសត្វចិញ្ចឹមរបស់ពួកគេទៅកាន់ទីសុវត្ថិភាព ។
អ្នកនាំពាក្យអាជ្ញាធរអភិវឌ្ឍខេត្ត(PDMA)និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទន្លេ Sutlej បានគំរាមកំហែងដល់តំបន់ជាប់ព្រំដែនប្រទេសឥណ្ឌា ។
អាជ្ញាធរ PDMA ព្រមានឲ្យអ្នកស្រុកនៅតាមមាត់ទន្លេជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែអ្នកស្រុកមួយចំនួន និយាយថា ពួកគេគ្មានកន្លែងត្រូវទៅនោះទេ ។
សូមបញ្ជាក់ថា ទឹកជំនន់នៅទូទាំងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ៧៨៥នាក់ ចាប់តាំងពីរដូវវស្សាចាប់ផ្តើមកាលពីចុងខែមិថុនារហូតមក ៕