សាលាអន្តរជាតិចាន់ យុន ប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនិងបុគ្គលិកឆ្នើមប្រចាំឆ្នាំសិក្សា២០២៤-២០២៥

2025/08/24 09:05:12 pm        281

ភ្នំពេញ ៖ សាលាអន្តរជាតិ ចាន់ យុន បានរៀបចំកម្មវិធីប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស មតេ្តយ្យសិក្សាកម្រិតខ្ពស់បឋមសិក្សាថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៩ បុគ្គលិកអប់រំឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសរុប៤៤៩នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ 

​យោងតាមរបាយការណ៍របស់ លោក ណុប ចាន់ នាយកសាលាអន្តរជាតិ ចាន់ យុន បានឱ្យដឹងថា សាលាអន្តរជាតិនេះ បានបង្កើតឡើងនាចុងឆ្នាំ២០១៦ ដែលមានបីអគារសិក្សា គឺអគារមត្តេយ្យសិក្សា អគារបឋមសិក្សា និងអគារមធ្យមសិក្សាបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា (៣ឆ្នាំ) និងមានការបណ្តុះបណ្តាល៣ភាសា ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី១២ ដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ភាសាអង់គ្លេស និងភាសាចិនគ្រប់កម្រិត ចាប់ពីកម្រិតដំបូង ដល់កម្រិត១២។ 

លោកនាយក បានសម្តែងការអបអរសាទរចំពោះសិស្សពូកែ សិស្សដែលបានបញ្ចប់ថ្នាក់ទី៦និងទី៩ សិស្សដែលមានទទួលបានផ្នែកអប្បកិរិយាល្អបំផុត និងសិស្សដែលបានបញ្ចប់ភាសាអង់គ្លេសកម្រិត៦។ ជាមួយនេះ លោកក៏បានអបអរសាទរចំពោះគ្រូឆ្នើមផងដែរ និងបុគ្គលិកដែលគាត់បានបំរើការងារនៅសាលារយៈពេលជាង ៥ឆ្នាំ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ បេសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលាដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសក្មួយៗសិស្សានុសិស្សថ្នាក់មេត្តេយ្យសិក្សា បឋមសិក្សា កម្មវិធីភាសាអង់គ្លេស ភាសាចិន ឱ្យមានឱកាសិក្សារៀនសូត្រជាមួយបរិស្ថានលូតលាស់ល្អ ជាមួយកម្មវិធីសិក្សាជាតិដែលមានការទទួលស្គាល់គាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវអនុរដ្ឋលេខាធិការ បានស្នើដល់អាណាព្យាបាលរបស់កូនៗទាំងអស់យកចិត្តទុកដាក់ចំពោះបញ្ញា និងអារម្មណ៍របស់កូនៗ ពីព្រោះថា ខួរក្បាលកុមាររីកលូតលាស់ ៨០% ចំពោះកុមារក្រោម ៦ឆ្នាំ។ នៅសល់ ២០%ទៀត គឺកោសិការខួរក្បាល រីក អាយុ៦ឆ្នាំ ដល់២០ឆ្នាំ។ ដូចសុភាសិតខ្មែរមួយដែលលើកថា “ដាំដើមឈើឱ្យបម្រុងឬស អភិវឌ្ឍធនធានមនុស្សឱ្យបម្រុងចរិក និងវិស័យ”។

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm