គណៈកម្មាធិការកំពូលរបស់ប្រទេសស៊ីរីសម្រាប់ការបោះឆ្នោតសភា កាលពីថ្ងៃសៅរ៍ បានប្រកាសពីការពន្យារពេលការបោះឆ្នោតសភាដែលគ្រោងធ្វើនៅក្នុងខែកញ្ញា នៅក្នុងខេត្តចំនួនបី ដោយសារតែបញ្ហាប្រឈមផ្នែកសន្តិសុខ។
គណៈកម្មាធិការនេះ បាននិយាយថា ការបោះឆ្នោតនៅក្នុងខេត្ត Sweida, Hasakah និង Raqqa នឹងត្រូវបានពន្យារពេល «រហូតដល់លក្ខខណ្ឌសមស្រប និងបរិយាកាសសុវត្ថិភាព អាចកើតមានឡើង» ដោយសង្កត់ធ្ងន់ថា អាសនៈសភាដែលបានបែងចែកទៅខេត្តទាំងនេះ នឹងរក្សាទុករហូតដល់ការបោះឆ្នោត អាចប្រព្រឹត្តទៅបាន។

ការសម្រេចចិត្តនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមដែលអាជ្ញាធរបណ្ដោះអាសន្ន កំពុងជួបប្រទះ។ ខេត្ត Sweida បានឃើញការប៉ះទង្គិចដ៏ហិង្សាដែលបង្កឡើងដោយក្រុមប្រកាន់និយាយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈខេត្ត Hasakah និង Raqqa នៅតែមានភាពជ្រួលច្របល់ ដោយសារតែវត្តមាននៃក្រុមប្រដាប់អាវុធជាគូប្រជែង និងការគំរាមកំហែងផ្នែកសន្តិសុខ។
