រដ្ឋSouthDarfurរបស់ស៊ូដង់បានកត់ត្រាំចំនួនអ្នកស្លាប់ដោយជងឺអាសន្នរោគយ៉ាងតិច ១៥៨នាក់ តាំងពីខែឧសភា

2025/08/24 09:15:54 pm        98

ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលរដ្ឋដែលគ្រប់គ្រងដោយយោធារបស់ខ្លួន បាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់អ្នកស្លាប់ដោយសារជំងឺអាសន្នរោគចំនួន ១៥៨នាក់ ត្រូវបានកត់ត្រា នៅក្នុងរដ្ឋ South Darfurនៃប្រទេសស៊ូដង់ ចាប់តាំងពីចុងខែឧសភា។

រយៈពេលជាងពីរឆ្នាំនៃការប្រយុទ្ធគ្នារវាងកងទ័ពធម្មតា និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានធ្វើឲ្យភាគច្រើនតំបន់ Darfur ត្រូវបានគ្រប់គ្រោងដោយរបស់កងកម្លាំងRSF និងពុំមានលទ្ធភាពទទួលបានជំនួយសង្គ្រោះជីវិត។

ទឹកដីមួយចំណែកតូចស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ព នៅជុំវិញរដ្ឋធានីរដ្ឋ El-Fasher នៃរដ្ឋNorth Darfur បានស្ថិតនៅក្រោមការឡោមព័ទ្ធដោយរបស់កងកម្លាំង RSF ចាប់តាំងពីខែឧសភា ឆ្នាំមុន ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយអំពីលក្ខខណ្ឌដ៏គួរឲ្យភ័យរន្ធត់សម្រាប់ជនស៊ីវិល ដែលនៅសេសសល់ បានខ្លួនជាប់នៅខាងក្នុងតំបន់នេះ។

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា ចាប់តាំងពីរដ្ឋ South Darfur បានកត់ត្រាករណីជំងឺអាសន្នរោគលើកដំបូងរបស់ខ្លួន នៅចុងខែឧសភា ករណីឆ្លងជំងឺអាសន្នរោគជាច្រើន ត្រូវបានរាយការណ៍ នៅក្នុងរដ្ឋទាំង៥នៃតំបន់នេះ ប៉ុន្តែរដ្ឋ South Darfur នៅតែមានចំនួនច្រើនជាងពាក់កណ្តាលនៃករណីឆ្លងទាំងនោះ។ 

ក្រសួងសុខាភិបាលរបស់រដ្ឋនេះ បាននិយាយថា ខ្លួនបានកត់ត្រាករណីសរុបចំនួន ២.៨៨០នាក់ រហូតមកដល់ពេលនេះ ១៥៨នាក់នៃករណីទាំងនោះ បានស្លាប់ ដោយ ៤២ករណី ក្នុងនោះ ២នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ តែមួយថ្ងៃប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm