រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងញូវដែលី បាននិយាយថា ប្រទេសឥណ្ឌា កំពុងធ្វើការជាមួយក្រុមហ៊ុនបារាំងមួយ ដើម្បីអភិវឌ្ឍ និងផលិតម៉ាស៊ីនយន្តហោះចម្បាំង នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Rajnath Singh កាលពីខែឧសភា បានអនុម័តគំរូនៃយន្តហោះប្រយុទ្ធមធ្យមទំនើបជំនាន់ទី៥ (AMCA) ដោយហៅការអនុម័តនេះថា ជាការជំរុញដ៏សំខាន់ ឆ្ពោះទៅរកការពង្រឹងសមត្ថភាពការពារក្នុងស្រុករបស់ប្រទេសឥណ្ឌា។
នៅក្នុងសុន្ទរកថានៅឯសន្និសីទមួយក្នុងទីក្រុងញូវដែលី( New Delhi) កាលពីថ្ងៃសុក្រ លោក Singh បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការផលិតម៉ាស៊ីនយន្តហោះចម្បាំងនេះ នៅក្នុងប្រទេសនេះ។
នៅក្នុងការអត្ថាធិប្បាយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា លោក Singh បាននិយាយថា៖«យើងកំពុងឆ្ពោះទៅមុខក្នុងការផលិតម៉ាស៊ីនយន្តហោះ នៅក្នុងប្រទេសឥណ្ឌា» ។
យើងកំពុងសហការជាមួយក្រុមហ៊ុនបារាំង ដើម្បីចាប់ផ្តើមផលិតម៉ាស៊ីន ក្នុងប្រទេសឥណ្ឌា។
លោក Singh មិនបានបញ្ចេញឈ្មោះក្រុមហ៊ុននេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍យ៉ាងទូលំទូលាយថា ក្រុមហ៊ុននោះ គឺក្រុមហ៊ុនSafran ដែលបានធ្វើការនៅក្នុងប្រទេសឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយនៅក្នុងវិស័យអាកាសចរណ៍ និងការពារជាតិ។