ប្រជាជនហ្កាហ្សា កំពុងតស៊ូដើម្បីរស់យ៉ាងលំបាកបំផុត ខណៈដែលការបិទផ្លូវ ធ្វើឲ្យវិបត្តិទុរ្ភិក្សកាន់តែធ្ងន់ធ្ងរឡើងៗ

2025/08/24 11:03:39 pm        102

ការបិទផ្លូវដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា កំពុងធ្វើឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងមហន្តរាយមនុស្សធម៌ ដោយគ្រោះទុរ្ភិក្សបានរីករាលដាលយ៉ាងឆាប់រហ័ស និងធ្វើឲ្យអ្នកស្រុករាប់សែននាក់ ស្ថិតក្នុងស្ថានភាពអត់ឃ្លាន។

អ្នកស្រុកដូចជាលោក Abdul Karim Saidam ដែលជាឪពុកមានកូន ៦នាក់មកពីជំរំជនភៀសខ្លួន Nuseirat ប្រឈមមុខនឹងការរង់ចាំដ៏ក្រៀមក្រំជាច្រើនម៉ោង ដើម្បីទទួលជំនួយអាហារដ៏តិចតួចបំផុត។

លោកបាននិយាយថា៖«ខ្ញុំចង់បានអាហារសម្រាប់ចិញ្ចឹមកូន។ ការចិញ្ចឹមជីវិត គឺពិតជាពិបាកណាស់ ដូចអ្នកឃើញស្រាប់ហើយថា ផ្លូវឆ្លងកាត់ទំាងអស់ ត្រូវបានបិទទាំងស្រុង គ្មានអ្វីដែលយើងអាចធ្វើបានទេ។ ស្ថានភាព គឺពិបាក ស្ថានភាពសេដ្ឋកិច្ច ដែលយើងកំពុងជួបប្រទះ គឺកាន់តែលំបាក ខ្ញុំមកទីនេះ ដើម្បីបានអាហារចិញ្ចឹមកូនរបស់ខ្ញុំ។ ខ្ញុំមកតាំងពីព្រលឹម ដើម្បីឈរតម្រង់ជួររហូតដល់ថ្ងៃត្រង់។ អញ្ចឹងហើយទើបខ្ញុំអាចទទួលអាហារឲ្យកូន ហើយខ្ញុំយកអាហារនេះត្រឡប់ទៅផ្ទះ ដើម្បីឲ្យពួកគេហូប។ យើងបានរង់ចំា ហូតដល់ម៉ោង ១២ ទើបបានអាហារ។ យើងមកតាំងពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង»។

លោកបានបន្ថែមថា៖«ខ្ញុំបួងសួងថា សូមព្រះអាឡស់ជួយសង្រ្គោះពួកយើងផង សូមឲ្យអ្វីៗគ្រប់យ៉ាងបានល្អប្រសើរឡើង ហើយការឡោមព័ទ្ធនេះ ត្រូវបានបញ្ចប់ឲ្យបានឆាប់»។

ចាប់តាំងពីថ្ងៃទី ០២ ខែមីនា នៅពេលដែលដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់ អ៊ីស្រាអែលក៏បានរឹតបន្តឹងការបិទផ្លូវរបស់ខ្លួន លើតំបន់ហ្កាហ្សា ដោយកាត់បន្ថយយ៉ាងធ្ងន់ធ្ងរនូវការចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងជំនួយមនុស្សធម៌។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm