ក្រសួងការពារជាតិ បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន ៩៥គ្រឿង លើតំបន់រុស្ស៊ី កាលពីយប់ថ្ងៃសៅរ៍។
របាយការណ៍បានឲ្យដឹងថា៖«សមត្ថភាពការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេ បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន ៩៥គ្រឿង ពេញមួយយប់ថ្ងៃសៅរ៍ នៅលើទឹកដីនៃតំបន់ Bryansk, Tver, Kaluga, Oryol, Tambov, Novgorod, Belgorod, Rostov, Kursk, Smolensk, Samara, Leningtar សាធារណរដ្ឋគ្រីម៉េ និងសាធារណរដ្ឋ Tatarstan»។

