នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករសរុបប្រមាណ ២០០នាក់។
កម្មវិធីនេះមានពិធីសាសនាដូចជាការប្រគេនយាគូព្រះសង្ឃ រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសល ដោយបាននិមន្តព្រះសង្ឃពីវត្តខ្មែរ សាមគ្គី វត្តខ្មែរអង្គររតនរង្សី និងព្រះសង្ឃគង់នៅវត្តបិតាធំ សរុប ៥អង្គ។
បន្ទាប់ពីពិធីសាសនា ក៏មានការហែក្បួនគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដោយបានលើកបដារំលឹកគុណកងទ័ព និងច្រៀងចម្រៀងលើកទឹកចិត្តវីរកងទ័ពផងដែរ៕









