ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានគំរាមពង្រីកការដាក់ពង្រាយយោធារបស់លោកទៅកាន់ទីក្រុងនានាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដោយឆ្លើយតបទៅនឹងសំណើររបស់អភិបាលរដ្ឋ Maryland ក្នុងការចូលរួមជាមួយលោកក្នុងដំណើរទៅកាន់ទីក្រុង Baltimore ដោយនិយាយថា លោកអាចជំនួសដោយការ «ការបញ្ជូនកងទ័ព»។

កាលពីសប្តាហ៍មុន លោក Trump បាននិយាយថា លោកកំពុងពិចារណាទីក្រុង Chicago និងទីក្រុង New York សម្រាប់ការដាក់ពង្រាយកងទ័ពស្រដៀងគ្នានឹងនឹងអ្វីដែលលោកមានចំណាត់ការនៅទីក្រុងWashington DC ជាកន្លែងដែលឆ្មាំជាតិ និងមន្ត្រីអនុវត្តច្បាប់សហព័ន្ធរាប់ពាន់នាក់ កំពុងដើរល្បាតនៅតាមដងផ្លូវនានាក្នុងរដ្ឋធានីរបស់ប្រទេស។

លោក Trump បានធ្វើការគំរាមកំហែងដល់ទីក្រុង Baltimore ធ្វើឲ្យមានការតវ៉ាពីអភិបាលរដ្ឋ Maryland លោក Wes Moore ជាសមាជិកគណបក្សប្រជាធិបតេយ្យដែលបានរិះគន់ការបត់បែនមិនធ្លាប់មានពីមុនមករបស់លោក Trump នៃអំណាចសហព័ន្ធក្នុងគោលបំណងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងអ្នកគ្មានលំនៅឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក Moore កាលពីសប្តាហ៍មុនបានអញ្ជើញលោក Trump ឱ្យទៅធ្វើទស្សនកិច្ចរដ្ឋរបស់លោកដើម្បីពិភាក្សាអំពីសុវត្ថិភាពសាធារណៈនិងចុះត្រួតពិនិត្យតាមដងផ្លូវ។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោក Moore បានស្នើ «ក្នុងសម្លេងមិនល្អ និងបង្កហេតុ» ហើយក្រោយមកបានលើកឡើងនូវទិដ្ឋភាពនៃការដាក់ពង្រាយឆ្មាំជាតិ ដូចដែលលោកបានធ្វើនៅទីក្រុង Los Angeles ជុំវិញការជំទាស់របស់អភិបាលរដ្ឋកាលីហ្វ័រនៅញ៉ា លោក Gavin Newsom ។