ទឹកជំនន់បានហូរកាត់ជាយក្រុងនៃទីក្រុង Aden ភាគខាងត្បូងប្រទេសយេម៉ែនជាអ្វីដែលត្រូវបានគេជឿថាជាគ្រោះធម្មជាតិអាក្រក់បំផុតដែលតំបន់នេះពុំដែលបានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បានបណ្តាលឱ្យជ្រលងភ្នំនៃតំបន់ជាយក្រុង al-Haswa មានទឹកជនលិចលំនៅឋាន និងរថយន្ត និងធ្វើឱ្យសង្កាត់ទាំងមូលនៅដាច់ឆ្ងាយពីគេ។

រូបភាពពីយានដ្រូន បានថតយកទំហំនៃការបំផ្លិចបំផ្លាញដោយទឹកជន់លិចព័ទ្ធជុំវិញក្រុង al-Haswa និង ក្រុង Bir Ahmed ដែលនៅជិតខាង។
ទឹកជំនន់ បានហូរកាត់តំបន់ប្រជាជនរស់នៅ ធ្វើឲ្យបាក់រលំរចនាសម្ព័ន្ធ ហើយរថយន្តច្រើនគ្រឿងត្រូវបានទឹកលិច។
អ្នកស្រុកបានដើរឆ្លងកាត់ទឹកដីល្បប់ ខណៈអ្នកខ្លះបានព្យាយាមត្រឡប់រថយន្តដែលក្រឡាប់ ហើយប្រជាជនមួយចំនួនទៀតបានធ្វើការដោយមិននឿយហត់ដើម្បីសម្អាតកម្ទេចកម្ទីចេញពីលំនៅឋានរបស់ពួកគេ។
