ប្រធានអង្គការ WFP «ខកចិត្ត និងខឹង» ចំពោះវិបត្តិស្បៀងអាហារនៅតំបន់ហ្កាហ្សា

2025/08/25 07:29:54 pm        171

ប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP)បានសម្តែងការខកចិត្តនិងមានកំហឹងចំពោះវិបត្តិស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីបដែលកាន់តែអាក្រក់ទៅៗ ក្នុងពេលមានការវាយលុករបស់យោធាអ៊ីស្រាអែលនៅតែបន្ត។

នាយកប្រតិបត្តិ អង្គការWFP លោកស្រី Cindy McCain បាននិយាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK នៅទីក្រុង Yokohama ភាគខាងត្បូងទីក្រុងតូក្យូ ប្រទេសជប៉ុន។ អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃតែមួយនោះថា ទុរភិក្សត្រូវបានបញ្ជាក់ក្នុងទីក្រុងហ្កាហ្សា និងតំបន់ជុំវិញនោះ។ លោកស្រី McCain បានពណ៌នាអំពីស្ថានភាពស្បៀងអាហារនៅតំបន់ហ្កាហ្សាថាជា«មហន្តរាយ»។

លោកស្រីនិយាយថា«មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អ្នកបានឃើញមនុស្សស្លាប់ដោយសារតែអត់ឃ្លាននៅទីនោះ»។ លោកស្រី McCain និយាយថា អង្គការស្បៀងអាហារពិភពលោក(WFP) គឺជា «អង្គការធំបំផុត និងល្អបំផុត និងតែមួយគត់ ដែលអាចដឹកជញ្ជូនអាហារទ្រង់ទ្រាយធំចូលទៅតំបន់ហ្កាហ្សា ដែលត្រូវការ»។ ប៉ុន្តែលោកស្រីបានពន្យល់ថា កង្វះស្បៀងអាហារបាននិងកំពុងកើនឡើង ខណៈសកម្មភាពជំនួយត្រូវបានរារាំងក្នុងពេលមានការវាយលុករបស់យោធាអ៊ីស្រាអែលនៅបន្ត។

អង្គការWFP ខ្វះមូលនិធិ ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានកាត់ជំនួយបរទេសយ៉ាងច្រើន។ ប្រជាជននៅតំបន់ហ្កាហ្សា កំពុងរងគ្រោះដោយការខ្វះស្បៀងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ប្រទេសនានាកំពុងទម្លាក់ស្បៀងអាហារនិងការផ្គត់ផ្គង់ជំនួយតាមអាកាស ខណៈអ៊ីស្រាអែលកំពុងរឹតបន្តឹងការដឹកជញ្ជូនតាមផ្លូវគោក។ ស្បៀងអាហារ និងជំនួយដែលបានទម្លាក់តាមអាកាស គឺជាខ្សែជីវិតមួយសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា ដោយមនុស្សជាច្រើនរត់ទៅរកគ្រឿងផ្គត់ផ្គង់។ កញ្ចប់មួយបានធ្លាក់នៅលើដំបូលផ្ទះ បុរសម្នាក់គ្រវីដំបងបណ្ដេញមនុស្សចេញ ហើយនៅទីតាំងមួយផ្សេងទៀត មនុស្សកំពុងតែតស៊ូដើម្បីទទួលបានស្បៀងអាហារ ខណៈបុរសម្នាក់បាននិយាយថា «ខ្ញុំត្រូវរបួសដោយកាំបិតក្នុងពេលកំពុងព្យាយាមដណ្តើមយកស្បៀងអាហារ»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm