របបសឹកមីយ៉ាន់ម៉ា និយាយថា ស្ពានផ្លូវរថភ្លើងដ៏ប្រវត្តិសាស្ត្ររបស់ប្រទេស «ត្រូវបានបំផ្ទុះ និងបំផ្លាញ»

2025/08/25 09:02:03 pm        214

របបយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ សីហា) ថា ស្ពានសម័យអាណានិគមដែលធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតរបស់ពិភពលោកដ៏ប្រវត្តិសាស្ត្រ ឈ្មោះថា Gokteik ត្រូវទទួលរងការ "ទម្លាក់គ្រាប់បែក និងបំផ្លិចបំផ្លាញ" ដោយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារ។

សង្រ្គាមស៊ីវិលបានលេបត្របាក់មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានទម្លាក់រដ្ឋាភិបាលស៊ីវិលមក ដោយយោធាបានបន្តប្រយុទ្ធជាមួយក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអង្គការប្រដាប់អាវុធជនជាតិភាគតិចជាច្រើន។

អ្នកនាំពាក្យរបស់របបសឹក លោក Zaw Min Tun បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពរំដោះជាតិ តាអាង (TNLA) និងកងកម្លាំងការពារប្រជាជន បាន "ទម្លាក់គ្រាប់បែក និងបំផ្លាញ" ស្ពាន Gokteik ។ សេចក្តីថ្លែងការណ៍មួយទៀតរបស់រដ្ឋាភិបាលយោធាបាននិយាយថា ស្ពាននេះត្រូវ "បំផ្ទុះដោយគ្រាប់មីន"។ អ្នកនាំពាក្យកងកម្លាំងតាអាង TNLA បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថា របបយោធាទេដែលជាអ្នកទម្លាក់គ្រាប់បែកលើស្ពាននោះ។

ដោយមានកម្ពស់ ១០២ម៉ែត្រពីលើជ្រលងភ្នំដ៏ជ្រៅ ស្ពាន Gokteik Viaduct នេះគឺជាស្ពានខ្ពស់បំផុតនៅមីយ៉ាន់ម៉ា និងធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតលើពិភពលោក នៅពេលបើកដំណើរការដំបូងនៅឆ្នាំ១៩០១ ក្នុងសម័យអាណានិគមអង់គ្លេស។ ស្ពាននេះតភ្ជាប់ទីក្រុង Mandalay ទៅភាគខាងជើងរដ្ឋ Shan ដោយផ្លូវដែក និងទាក់ទាញភ្ញៀវទេសចរមួយចំនួន។ វីដេអូ និងរូបភាពលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ស្ពាននេះបានបាក់ និងខូចខាតដោយផ្នែក៕

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm