UNICEF៖ គ្រោះទុរ្ភិក្សនៅហ្កាហ្សា កើតចេញពីបរាជ័យក្នុងការផ្តល់ជំនួយ មិនមែនមកពីកង្វះស្បៀងទេ

2025/08/25 09:22:35 pm        163

លោកស្រី Catherine Russell នាយកប្រតិបត្តិអង្គការកុមារ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ សីហា) ថា វិបត្តិទុរ្ភិក្សនៅដែនដីហ្កាហ្សា បណ្តាលមកពីអសមត្ថភាពក្នុងការផ្តល់ជំនួយ ច្រើនជាងមកពីការខ្វះខាតស្បៀងអាហារពិតប្រាកដ។

លោកស្រី Russell ប្រាប់សារព័ត៌មាន CBS ថា "កុមារបានអត់ទ្រាំអស់ជាច្រើនខែដោយមិនមានអាហារគ្រប់គ្រាន់ ហើយអ្វីដែលគ្រប់គ្នាមើលឃើញគឺជាស្ថានភាពដ៏អាក្រក់មួយ ដែលកុមារស្ថិតក្នុងភាពស្រេកឃ្លានធ្ងន់ធ្ងរ ហើយនៅទីបំផុត អត់ឃ្លានដល់ស្លាប់"។

លោកស្រី Russell បានសង្កត់ធ្ងន់ពីភាពដែលអាចរារាំងបាននៃវិបត្តិទុរ្ភិក្ស ដោយលើកឡើងថា មានស្បៀងអាហារនៅក្បែរនោះ ប៉ុន្តែមិនអាចទៅដល់អ្នកដែលត្រូវការ។ ប្រមុខយូនីសេហ្វរូបនេះនិយាយថា "ទុរ្ភិក្សមិនកើតឡើងដោយសារតែព្យុះស៊ីក្លូន ឬគ្រោះរាំងស្ងួតអ្វីទេ ប៉ុន្តែកើតដោយសារតែគេមិនអាចយកជំនួយគ្រប់គ្រាន់ ឱ្យដល់កុមារទាំងនោះបាន"។

លើសពីនេះ លោកស្រី Russell ក៏បានរិះគន់យន្តការមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) របស់អ៊ីស្រាអែល ដោយនិយាយថា វិធីសាស្រ្តរបស់ទីភ្នាក់ងារជំនួយនេះ ផ្ទុយនឹងស្តង់ដារមនុស្សធម៌ ដោយកន្លងមកអង្គការសហប្រជាជាតិ បានដំណើរការចំណុចចែកចាយជំនួយ ៤០០ទីតាំង បើធៀបនឹងទីតាំងចំនួន៤ ប៉ុណ្ណោះរបស់មូលនិធិនេះ។

យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា យន្តការជំនួយរបស់ GHF នេះ បាននាំឱ្យជនជាតិប៉ាឡេស្ទីនជាង ២.០០០ នាក់ស្លាប់ និងរបួសជាង ១៥.០០០នាក់ទៀត នៅពេលកំពុងរង់ចាំយកជំនួយ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm