ក្រុមហាម៉ាស ត្រៀមជាស្រេចសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ ជាមួយអ៊ីស្រាអែល

2025/08/25 10:26:01 pm        99

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងដោះដូរអ្នកទោសមួយផ្នែក ជាមួយអ៊ីស្រាអែល ហើយបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលដំណោះស្រាយទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា ការអនុម័តរបស់លោក ណេតាន់យ៉ាហ៊ូ លើ «ផែនការកាន់កាប់តំបន់ហ្កាហ្សា» បន្ទាប់ពីចលនានេះ បានយល់ព្រមចំពោះសំណើរបស់អ្នកសម្របសម្រួល អេហ្ស៊ីប និងកាតាកាលពីសប្តាហ៍មុន បង្ហាញពី «ការទទូចរបស់លោកលើការរារាំងកិច្ចព្រមព្រៀងនេះ»។

ក្រុមហាម៉ាស បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ហើយបានឲ្យលោក ណេតាន់យ៉ាហ៊ូ ទទួលខុសត្រូវទាំងស្រុងចំពោះជោគវាសនារបស់ពួកគេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកបានណែនាំក្រុមមន្ត្រីឲ្យចាប់ផ្តើម «ការចរចាជាបន្ទាន់» សម្រាប់ការដោះលែងចំណាប់ខ្មាំង នៅតំបន់ហ្កាហ្សា និងការបញ្ចប់សង្រ្គាមនេះ ខណៈពេលដែលលោក ក៏បានប្តេជ្ញាអនុម័តផែនការយោធា ដើម្បីដណ្តើមគ្រប់គ្រងទីក្រុងហ្កាហ្សាផងដែរ។

លោក ណេតាន់យ៉ាហ៊ូ មិនបាននិយាយថាតើការចរចានឹងចាប់ផ្តើមដោយរបៀបណា ឬនៅទីណានោះទេ។ គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល ដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ បានរាយការណ៍ថា គ្មានគណៈប្រតិភូ ត្រូវបានគេរំពឹងថា នឹងចេញដំណើរទៅទីក្រុងដូហា (Doha) ឬ ទីក្រុងគែរ(Cairo) ក្នុងដំណាក់កាលនេះទេ។

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm