សប្បុរសជន បន្តឧបត្ថម្ភទឹកប្រាក់២០លានរៀលតាមរយៈស្នងការរាជធានីភ្នំពេញ សម្រាប់​ជូន​ទៅ​វីរកងទ័ព​ជួរមុខរបស់កម្ពុជា

2025/08/25 10:29:46 pm        526

ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ទទួល​អំណោយ​សប្បុរសទឹកប្រាក់២០លានរៀល ពីតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រគល់​ជូន​ស្នង​ការ​ដ្ឋាន​​​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់​ចែង​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរកងទ័ព​នៅ​ជួរមុ​ខ​កំ​ពុ​ង​បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។

អំណោយសប្បុរសនៅពេលនេះ គឺដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់​វីរ​កងទ័ព​ជួរ​មុខ​ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុង​ឈរ​ជើង​យ៉ាង​រឹងមាំ​ក្នុង​ការ​ការពារ​ដែន​អធិប​តេយ្យ​ភាព​ទឹ​ក​ដី​កម្ពុជា។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តចូលរួមចំណែករបស់ក្រុមហ៊ុន វិរៈ ប៊ុន​ថាំ ​តាមរយៈ ឯកឧត្តម លឹម ហួរ និងឯកឧត្តម ហួន គីមខៃ តំណាងអ្នកឧកញ៉ា សួរ វីរៈ អគ្គ​នាយក​ក្រុម​ហ៊ុន វិរៈ ប៊ុនថាំ ដោយចាត់ទុកថាកាយវិការ និងទឹកចិត្តដ៏សប្បុរស​ជា​សកម្មភាពចូ​លរួ​ម​ចំណែក​យ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញ​ថា​ខ្មែរ​បាន​រួប​រួម​សាមគ្គី​គ្នា​យ៉ាង​រឹង​មាំ​ក្នុងការការពារបូរណភាពទឹកដី នឹងបានបង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំហំ​ទឹក​ចិត្ត​ស្រលាញ់​រាប់អានគ្នា ទោះនៅទីជិត ឬទីឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ។

ក្នុងឱកាសដដែលនេះ ឯកឧត្តមស្នងការ ក៏សូមថ្លែងអំណរ​គុណ​ដល់​សប្បុរស​ជន​នានា​កន្លង​មក​ផង​ដែរ ​ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀង​អាហារ​ជា​ច្រើន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វរកងទ័ព ដោយសកម្មភាពទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញថា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេស​ជាតិ​មាន​សន្តិភាព​ពេ​ញ​លេញ​៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm