ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអាទិត្យនៅជិតប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ហើយនិងត្រូវបាននាំយកទៅកាន់កំពង់ផែ Arguineguin ស្ថិតនៅលើកោះ Gran Canaria ។
ជនអន្តោប្រវេសន៍ប្រហែល ២៤៨នាក់ រួមទាំងទារកទើបកើតម្នាក់ កុមារ និងស្រ្តី បានចុះពីលើនាវាដោយមានការជួយពីក្រុមជួយសង្រ្គោះ ។ ពួកគេមួយចំនួន ទទួលបានការថែទាំសុខភាពផងដែរ ។

ទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញបានបង្ហាញកាលពីថ្ងៃទី ១៥ ខែសីហាថា ចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរទៅដល់ប្រជុំកោះ Canary ចេញពីអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំ ២០២៤ ប៉ុន្តែចំនួនការមកដល់របស់ជនអន្តោប្រវេសន៍ទាំងនេះ បានធ្លាក់ចុះក្នុងឆ្នាំ ២០២៥នេះ ។
ផ្លូវតាមមហាសមុទ្រអាត្លង់ទិក គ្រោះថ្នាក់ខ្លាំង ពេលដែលអាកាសធាតុអាក្រក់អាចធ្វើឲ្យទូកងាយនឹងលិចខ្លាំង ជាពិសេសគឺទូកឈើតូចៗ ដែលត្រូវបានប្រើប្រាស់ភាគច្រើនដោយជនអន្តោប្រវេសន៍ ៕
