រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រទេសរួមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) គួរតែក្លាយជាអ្នកធានាចំពោះសន្តិសុខអ៊ុយក្រែន ។
ប្រភពចំនួន ៣ដែលនៅស្និតនឹងវិមានក្រឹមឡាំង បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលទាំងអស់តំបន់ភាគខាងកើត Donbas បរិហារមហិច្ឆតាចូលរួមអង្គការណាតូ បន្តអព្យាក្រឹត និងរក្សាទាហានលោកខាងលិចនៅក្រៅប្រទេសរបស់ពួកគេ ។
លោក Lavrov និយាយប្រាប់ NBC អំឡុងបទសម្ភាសន៍ថា លោក Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាលើបញ្ហាធានាសន្តិសុខជូនអ៊ុយក្រែន ហើយលោក Putin បានលើកឡើងពីបញ្ហានៃកិច្ចពិភាក្សាបរាជ័យនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីឆ្នាំ ២០២២ ។
យោងតាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀងស្នើសុំដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីឆ្នាំ ២០២២ បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សាទាំងនោះ រុស្ស៊ី និងអ៊ុយក្រែន បានពិភាក្សាលើអព្យាក្រឹតភាពអចិន្រ្តៃយ៍ ជាការដោះដូរនឹងការធានាសន្តិសុខពីសមាជិកអចិន្រ្តៃយ៍ទាំង ៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលរួមមានអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនិងប្រទេសដទៃទៀត ។
លោក Lavrov និយាយប្រាប់ NBCថា ក្រុមប្រទេសរួមទាំងសមាជិកក្រុមប្រឹក្សា UN គួរតែធានាសន្តិសុខអ៊ុយក្រែន ដែលក្រុមប្រទេសទាំងនេះ អាចរួមមាន អាល្លឺម៉ង់ និងទួរគីផងដែរ ហើយនិងប្រទេសដទៃទៀត ។ លោកថា អ្នកធានា ត្រូវតែធានាសន្តិសុខជូនអ៊ុយក្រែន ពួកគេត្រូវតែអព្យាក្រឹត ពួកគេមិនត្រូវចុះសម្រុងជាមួយប្លុកយោធាណាមួយឡើយ ហើយត្រូវតែមិនមែនជានុយក្លេអ៊ែរ ។
លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់លាស់ផងដែរថា សមាជិកភាពអង្គការណាតូសម្រាប់អ៊ុយក្រែន ពុំអាចទទួលយកបាននោះទេ សម្រាប់រុស្ស៊ី ហើយរុស្ស៊ីចង់ការពារវាគ្មិនរុស្ស៊ីនៅប្រទេសអ៊ុយក្រែន ហើយមានតែការពិភាក្សាលើដែនដីមួយប៉ុណ្ណោះគិត ត្រូវមានជាមួយអ៊ុយក្រែន ៕