រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្វែងរកការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងករណីច្បាប់អាជ្ញាសឹក

2025/08/25 11:50:17 pm        89

បើតាមអ្នកនាំពាក្យអយ្យការ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែសីហា) បានឲ្យដឹងថា រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងដែលកំពុងស៊ើបអង្កេតករណីច្បាប់អាជ្ញាសឹករបស់ប្រទេស កាលពីខែធ្នូ បានដាក់សំណើទៅកាន់តុលាការ ដើម្បីឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Han Duck-soo។

អ្នកនាំពាក្យ លោកស្រី Park Ji-young បានប្រាប់អ្នកសារព័ត៌មានថា តំណាងអយ្យការបានចោទប្រកាន់លោក Han ថា បានជួយដល់អតីតប្រធានាធិបតី លោក Yoon Suk Yeol នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹក និងបាននិយាយមិនពិត។

លោក Yoon កំពុងប្រឈមនឹងការកាត់ទោសបទល្មើសព្រហ្មទណ្ឌរួចហើយ ជុំវិញការចោទប្រកាន់ពីបទបះបោរ។ កាលពីខែមេសា មេដឹកនាំអភិរក្សនិយមរូបនេះ ត្រូវបានដកចេញពីតំណែង ជុំវិញការប៉ុនប៉ងមិនបានសម្រេចរបស់លោក ដើម្បីដាក់ចេញនូវច្បាប់អាជ្ញាសឹក ដែលធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចលផ្នែកនយោបាយ។

លោក Han ដែលជានាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោក Yoon បានក្លាយជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែង។ បន្ទាប់មក លោកបានលាលែងពីមុខតំណែង ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតខែមិថុនា ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់ ប៉ុន្តែបានបញ្ចប់ការប៉ុនប៉ងរបស់លោក បន្ទាប់ពីមានការប្រេះឆាក្នុងចំណោមក្រុមអភិរក្សនិយម។

សារព័ត៌មាន Reuters មិនអាចទាក់ទងលោក Han ភ្លាមៗបានឡើយ ដើម្បីសុំការអត្ថាធិប្បាយ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋអាជ្ញាបាននិងកំពុងសាកសួរលោក Han ពាក់ព័ន្ធនឹងករណីច្បាប់អាជ្ញាសឹក ប៉ុន្តែលោក Han មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm