ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និយាយ​ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​លី​បង់​ត្រូវការ​មូលនិធិ

2022/01/20 09:55:58 pm        572

​លីបង់៖ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​បាន​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ផ្តល់​មូលនិធិ​ប្រាក់​រាប់​លាន​ដុល្លារ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅ​ក្នុង​ប្រទេស​លី​បង់​ដែល​រងគ្រោះ​ដោយ​វិបត្តិ​។

ទីភ្នាក់ងារ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ឬ UNRWA កំពុង​ស្នើសុំ​បន្ថែម​ថវិកា​ចំនួន ៨៧.៥លាន​ដុល្លារ​អាមេរិក​ដើម្បី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​ជន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ចំណាយ​លើ​មន្ទីរពេទ្យ ក៏ដូចជា​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​កុមារ ដើម្បី​​ឱ្យ​ពួកគេ​អាច​ទៅ​សាលារៀន​បាន​។​ ទីភ្នាក់ងារ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ​(UNRWA) និយាយ​ថា ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជាង ២១០,០០០​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ហើយ​ទំនិញ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​មួយ​ចំនួន​មិន​អាច​រក​បាន​សម្រាប់​ពលរដ្ឋ​ជាច្រើន ខណៈ​ប្រទេស​លី​បង់​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដួល​រលំ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​។ ទីភ្នាក់ងារ​និយាយ​ថា ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជាង ៥៨% នៅ​ទីនេះ​បាន​កាត់​បន្ថយ​ចំនួន​អាហារ​ដែល​ពួកគេ​បរិភោគ​ជា​រៀងរាល់ថ្ងៃ​។

អ្នក​សម្របសម្រួល​ផ្នែក​មនុស្សធម៌ របស់​អង្គការសហប្រជាជាតិ​របស់​ប្រទេស​លី​បង់លោក Najat Rochdi បាន​និយាយ​ថា ភាព​តាន​តឹងកំពុង​កើន​ឡើង ខណៈ​ក្រុម​គ្រួសារ​ជាច្រើន​បង្កើន​សម្ពាធ​លើ​ទីភ្នាក់ងារ ដើម្បី​ឲ្យ​ផ្តល់​សេវា​ទៀងទាត់ព្រមទាំង​បង្កើន​ជំនួយ​សង្គ្រោះ ក្នុងពេល​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​នៃ​ប្រាក់​ផោន​ប្រទេស​លី​បង់​។​ ​វិបត្តិ​របស់​ប្រទេស​លី​បង់​បាន​ផ្ទុះឡើង​ក្នុង​ខែ​តុលា ឆ្នាំ២០១៩ ដែល​មាន​ឫសគល់​ពី​អំពើពុករលួយ និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​គ្មាន​ការងារ​ធ្វើ ហើយ​ជិត ៨០​% នៃ​ចំនួន​ប្រជាជនរបស់​ប្រទេស​ជិត ​៧​លាន​នាក់រួម​ទាំង​ជនភៀសខ្លួន​ប្រទេស​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​នប្រមាណ ១.៥លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        5
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm