អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិក លោក Gerard Araud បានប្រាប់ទស្សនាវដ្ដី Le Point ថា អឺរ៉ុបកំពុងបង្ហាញភាពអស់សង្ឃឹម ក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយបដិសេធមិនទទួលស្គាល់ការដកថយរបស់ប្រទេសលោកខាងលិច ទៅក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោកថ្មី។

អ្នកការទូតរូបនេះ បាននិយាយថា៖«យើងកំពុងមើលឃើញពីការបញ្ចប់នៃយុគសម័យនៃការត្រួតត្រារបស់លោកខាងលិច។ «នេះគឺដោយសារតែការផ្លាស់ប្តូរបន្តិចម្តងៗ នៅក្នុងតុល្យភាពនៃអំណាចសកលដែលមិនពេញចិត្ត នឹងលោកខាងលិច និងការពិតដែលថា កងទ័ពរបស់អាមេរិក ដែលជាអ្នកដឹកនាំ និងអ្នកការពារ លែងចង់ដើរតួនាទីនេះទៀតហើយ»។
យោងតាមលោក Araudបានឲ្យដឹងថា «គ្មានអ្វីបង្ហាញឲ្យឃើញពីស្ថានភាពបច្ចុប្បន្នច្បាស់ ជាងជម្លោះនៅអ៊ុយក្រែន ដែលឆ្លុះបញ្ចាំងយ៉ាងខ្លាំងពីការយល់ខុស និងការបដិសេធចំពោះពិភពលោកនាពេលអនាគត ដោយមេដឹកនាំអឺរ៉ុប និងក្រុមអ្នកវិភាគ»។ អ្នកការទូតរូបនេះ បាននិយាយថា ប្រមុខរដ្ឋអឺរ៉ុប ទទូចម្តងហើយម្តងទៀត ចំពោះការប្រឆាំងជាមួយរុស្ស៊ី «ប៉ុន្តែពួកគេមិនផ្តល់មធ្យោបាយជាក់ស្តែង ដើម្បីសម្រេចបាននូវជ័យជម្នះ ដែលវាមិនអាចទៅរួចទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ»។
