វៀតណាមប្រឈមនឹងការមកដល់របស់ព្យុះទីហ្វុង Kajiki ខណៈវាបោកបក់ជិតដល់តំបន់ឆ្នេរ

2025/08/25 05:16:09 pm        140

នៅថ្ងៃចន្ទនេះ ព្យុះទីហ្វុង Kajiki កំពុងបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគកណ្តាលប្រទេសវៀតណាម ដោយនាំមកជាមួយកម្លាំងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Nghe An បង្កការជន់លិចដងផ្លូវ និងធ្វើឲ្យខូចខាតដំបូលផ្ទះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលគេរំពឹងថាវានឹងបោកបក់ដល់ដីគោក ។

នៅទីក្រុង Vinh រលកទឹកសមុទ្រកញ្រ្ជោលឡើង និងបោកផ្ទប់សួនកម្សាន្តនៅតាមតំបន់ឆ្នេរ ស្របពេលដែលប្រជាពលរដ្ឋយកបាវខ្សាច់ទប់នៅមុខទ្វារអគារ និងរចនាសម្ព័ន្ធផ្សេងទៀត ពេលដែលពួកគេប្រឈមការមកដល់របស់ព្យុះ Kajiki ។

លោក Dang Xuan Phuong គឺជាម្ចាស់សណ្ឋាគារវ័យ ៤៨ឆ្នាំមួយរូប និយាយថា វាគួរឲ្យខ្លាចខ្លាំងណាស់ ។ លោកអាចមើលឃើញរលកសមុទ្រកម្ពស់ ២ម៉ែត្រ ហើយទឹកបានជន់លិចនៅតាមដងផ្លូវនៅជុំវិញរូបលោក ។ នេះពិតជាគួរឲ្យខ្លាចមែនទែន នៅសល់រយៈពេល ៥-៦ម៉ោងទៀតប៉ុណ្ណោះ ព្យុះនឹងបោកបក់មកដល់ហើយ ។

វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀន និងចាប់ផ្តើមធ្វើការជម្លៀសពលរដ្ឋទ្រង់ទ្រាយធំ ពេលដែលពួកគេត្រៀមខ្លួនសម្រាប់ព្យុះដ៏ខ្លាំងក្លាបំផុត មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។ រដ្ឋាភិបាលនិយាយនៅថ្ងៃចន្ទនេះថា មនុស្សប្រហែល ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ឆ្នេរ ។

ទីភ្នាក់ងារឧតុនិយមវៀតណាម និយាយថា ព្យុះ Kajiki ដែលមានសន្ទុះខ្យល់បក់ ១៦៦គ.មក្នុង ១ម៉ោងនៅក្នុងសមុទ្រ កំពុងស្ថិតនៅចម្ងាយប្រហែល ១១០គ.មពីតំបន់ភាគខាងជើងនៃតំបន់ឆ្នេរភាគកណ្តាលវៀតណាម គិតត្រឹមវេលាម៉ោង ៣ និង ០០នាទី ម៉ោងសកល ហើយវាគ្រោងនឹងបោកបក់ដល់ដីគោកនៅរសៀលថ្ងៃចន្ទនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am