នគរបាលបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ១គ្រឿង បានធ្លាក់ចូលទៅក្នុងទីវាល ក្បែរទីក្រុងរមណីយដ្ឋានមាត់សមុទ្រ នៅលើកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស នាថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ ដោយមនុស្សម្នាក់ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យព្យាបាលអ្នករងរបួសធ្ងន់មួយកន្លែង។
តម្រួតតំបន់ Hampshire និងកូនកោះ Isle of Wight បានប្រាប់ថា ឧទ្ធម្ភាគចក្របានធ្លាក់នៅវាលស្រែក្បែររមណីដ្ឋាន Ventnor។
ក្រុមថែទាំរបួសធ្ងន់ធ្ងរ ដែលរួមមានទាំងវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស ត្រូវបានបញ្ជូនទៅដោយអង្គភាពសង្គ្រោះបន្ទាន់តាមឧទ្ធម្ភាគចក្ររបស់តំបន់ Hampshire និងកូនកោះ Isle of Wight។
អ្នកនាំពាក្យនៃអង្គភាពសង្គ្រោះបន្ទាន់នេះ បានប្រាប់ឲ្យដឹងថា អង្គភាពបានព្យាបាល និងដឹកអ្នកជំងឺម្នាក់ទៅកាន់មន្ទីរពេទ្យ។
ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើឧទ្ធម្ភាគចក្រនេះ ឬក៏មានអ្នករបួសផ្សេងទៀត ឬអត់ តែបើតាមសារព័ត៌មានខ្លះ បានឲ្យដឹងថា មានអ្នកជិះ ៤នាក់ នៅលើនោះ៕