រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់

2025/08/26 03:38:50 am        58

លោកស្រី Varsen Aghabekian គឺជារដ្ឋមន្រ្តីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីននិយាយនៅថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៦២.០០០នាក់ ហើយមនុស្សយ៉ាងហោច ១៥ម៉ឺននាក់ បានរងរបួស ក្នុងនោះតួលេខពិតប្រាកដអាចនឹងមានចំនួនខ្ពស់ជាងនេះ ។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសស្លូវេនីលោកស្រី Tanja Fajon នៅរដ្ឋធានី Ljubljana លោកស្រី Aghabekian និយាយថា នៅថ្ងៃនេះ ៨០ភាគរយនៃតំបន់ហ្កាហ្សា ស្ថិតក្នុងភាពរង្គោះរង្គើរ ហើយពួកយើងទើបតែដឹងពីទំហំនៃការខូចខាត ទំហំនៃការសម្លាប់រង្គាល ហើយនិងទំហំនៃអ្នករងរបួស នៅពេលដែលពួកយើងអាចវាយតម្លៃនៅហ្នឹងកន្លែង ។

លោកស្រី Aghabekian បានធ្វើការថ្កោលទោសផងដែរផែនការពង្រីកការតាំងលំនៅនិគមន៍ “E1” របស់អ៊ីស្រាអែល ដែលក្រុមអ្នករិះគន់និយាយថា វានឹងកាត់ផ្តាច់តំបន់វ៉េសប៊ែងពីតំបន់ហ្សេរុយសាឡឹមខាងកើត ។

លោកស្រីនិយាយថា សំណើមួយនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខ មិនត្រឹមតែនៅតំបន់មជ្ឈិមបូព៌ាមួយប៉ុណ្ណោះទេ មិនត្រឹមតែអ៊ីស្រាអែល ប៉ាឡេស្ទីន ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ហើយវាគឺជាទំនួលខុសត្រូវសមូហភាពរបស់ពួកគេ ដើម្បីក្រោកឈរយ៉ាងមុតមាំប្រឆាំងនឹងផែនការអាណានិគមន៍ និងវាតទីនិយមមួយនេះ ។

រដ្ឋមន្រ្តីទាំង ២ បានធ្វើការសង្កត់ធ្ងន់ផងដែរពីតម្រូវការសន្តិភាពនៅក្នុងតំបន់ ។ យោងតាមការអះអាងរបស់លោកស្រី Aghabekian បានឲ្យដឹងថា នេះត្រូវការបទឈប់បាញ់ពេញលេញពីអ៊ីស្រាអែល ក៏ដូចជាការដោះលែងចំណាប់ថ្នូរទាំងអស់ ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        52
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        55
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm