ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន

2025/08/26 03:40:46 am        92

ស្បែកដណ្តប់ឆ្អឹង គឺជាអ្វីដែលសេសសល់តែមួយគត់សម្រាប់ក្មេងស្រីអាយុ ៧ឆ្នាំ Mai Abu Arar ។ ក្មេងស្រីប៉ាឡេស្ទីនម្នាក់នេះ ស្ថិតក្នុងចំណោមកុមាររាប់ម៉ឺននាក់ ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ស្របពេលដែលគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្សរបស់អ៊ីស្រាអែល កាន់តែលិចលង់ជ្រៅឡើង ក្នុងនោះយោធាអ៊ីស្រាអែលនៅតែបង្កើនការវាយប្រហាររបស់ពួកគេលើទីក្រុងហ្កាហ្សា ។

អ្នកស្រី Nadia Abu Arar គឺជាម្តាយរបស់ក្មេងស្រី Mai និយាយថា កូនស្រីរបស់គាត់ធ្លាប់រស់នៅក្នុងជីវិតកក់ក្តៅសប្បាយរីករាយ ប៉ុន្តែឥឡូវនាងប្រឹងស៊ូទ្រាំ ដើម្បីអាចបន្តជីវិតរបស់នាងបាន ក្រោយស្រកទម្ងន់យ៉ាងច្រើន ។

អ្នកស្រី Nadia និយាយប្រាប់កាសែត Al Jazeera ថា គ្រូពេទ្យនិយាយប្រាប់គាត់ថា នាងគ្មានជំងឺអ្វីនោះទេ បញ្ហាម្យ៉ាងគត់គឺនាងជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយអ្នកស្រី ពុំបានមើលឃើញភាពល្អប្រសើរណាមួយលើស្ថានភាពរបស់កូនស្រីរបស់គាត់នោះឡើយ ។

ភាពអត់ឃ្លានបានធ្វើឲ្យក្មេងស្រី Mai ចុះខ្សោយកម្លាំងខ្លាំង ដល់ចំណុចដែលនាងអាចទទួលអាហាររាវបានតាមសឺរ៉ាំងប៉ុណ្ណោះ ។

លោក Hisham Abu Al Oun គឺជាគ្រូពេទ្យកុមារនៅមន្ទីរពេទ្យ Patient’s Friends ស្ថិតក្នុងទីក្រុងហ្កាហ្សា និយាយថា អ៊ីស្រាអែលការពារការចែកចាយឱសថចូលដែនដីមួយនេះ ដែលធ្វើឲ្យមន្ទីរពេទ្យជួបការលំបាកខ្លាំងក្នុងការព្យាបាលអ្នកជំងឺជួបកង្វះអាហារូបត្ថម្ភ ។

លោកនិយាយថា ប៉ូតាស្យូមក្លរីន គឺជាថ្នាំពេទ្យងាយស្រួលបំផុតដែលគ្រូពេទ្យអាចចេញវេជ្ជបញ្ជាបាន ។ ពួកយើងគ្មានវានោះទេ ពួកយើងមានទារកស្លាប់ដោយសារតែពួកយើងគ្មានវា ។ ពេលខ្លះការផ្គត់ផ្គង់ថ្នាំពេទ្យបែបនេះ មកដល់ ប៉ុន្តែសំណាងអាក្រក់ វាមានចំនួនតិចតួចប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm