[UPDATE] ព្យុះទីហ្វុង Kajiki បានឆក់យកជីវិតមនុស្ស៣នាក់នៅវៀតណាម ខណៈទឹកជំនន់ជន់លិចផ្លូវនៅទីក្រុងហាណូយ

2025/08/26 05:49:29 pm        149

ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ២៦ សីហានេះថា ព្យុះទីហ្វុង Kajiki បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស១០ នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈពួកគេបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត។ 

 

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះនេះបានបំផ្លិចបំផ្លាញលំនៅឋានជិត ៧.០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨.៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន១៨.០០០ ដើម។ ព្យុះនេះក៏បានបំផ្លាញបង្គោលភ្លើងចំនួន ៣៣១ ដើមផងដែរ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត ថាញ់ហ័រ (Thanh Hoa) ខេត្តណេអាន( Nghe An)ខេត្ត ហាទិញ ( Ha Tinh) ខេត្ត ថៃង្វៀន(Thai Nguyen) និង ខេត្ត ភូ តូ (Phu Tho) ។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញផ្លូវនានាក្នុងរដ្ឋធានីហាណូយត្រូវបានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ ខណៈ ភ្លៀងកំពុងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ។

ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា បន្ទាប់ពីវាយប្រហារនៅឆ្នេរសមុទ្រភាគកណ្តាល នៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃចន្ទ ព្យុះទីហ្វុង Kajiki ចាប់តាំងពីពេលនោះមកបានចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក ខណៈបោកបក់ទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃអង្គារនេះ។

ទីភ្នាក់ងារនេះបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់នៅតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ដោយតំបន់ខ្លះទំនងជាមានកម្រិតទឹកភ្លៀងធ្លាក់ដល់ទៅ ១៥០ មីលីម៉ែត្រក្នុងរយៈពេល ៦ ម៉ោងដែលអាចបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី។

មុនពេលវាយប្រហារនៅប្រទេសវៀតណាម ព្យុះ Kajiki បានបោកបក់ពាសពេញតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Hainan របស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យទីក្រុង Sanya នៅលើកោះនេះបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm