ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសចិនត្រូវតែផ្តល់ឱ្យសហរដ្ឋអាមេរិកនូវមេដែកបន្ថែមទៀត ពុំនោះ លោកត្រូវគិតពន្ធលើមេដែក ឬអ្វីមួយ២០០% ស្របពេលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានអះអាងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ខណៈលោកក៏បានបង្ហើបផងដែរថាលោកទំនងជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅឆ្នាំនេះ ឬឆាប់ៗនេះ។
ប្រទេសចិនមានភាពរសើបកាន់តែខ្លាំងឡើងអំពីសារធាតុកម្រ និងការគ្រប់គ្រងលើការផ្គត់ផ្គង់របស់រ៉ែកម្រទាំងនោះ ដោយបានបន្ថែមសារធាតុកម្រ និងមេដែកមួយចំនួនទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួនក្នុងខែមេសា ជាការសងសឹកចំពោះការដំឡើងពន្ធដោយសហរដ្ឋអាមេរិក។
ទីក្រុងប៉េកាំងតំណាងឱ្យ ៩០ ភាគរយនៃទីផ្សារមេដែកសកល ដែលមានសារៈសំខាន់ចំពោះផលិតផលសំខាន់ៗ រួមទាំងបន្ទះឈីបពាក់កណ្ដាលចម្លងដែលប្រើក្នុងផលិតផលដូចជាទូរស័ព្ទឆ្លាតវៃ ឬស្មាតហ្វូន ជាដើម។
ការនាំចេញរ៉ែកម្ររបស់ប្រទេសចិន បានកើនឡើងក្នុងខែកក្កដា ដោយទិន្នន័យពីរដ្ឋបាលទូទៅនៃនាយករដ្ឋានគយបង្ហាញថាការនាំចូលរ៉ែកម្របានកើនឡើងជាង ៤.៧០០តោន បើធៀបនឹងខែមិថុនា៕

