កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម

2022/01/20 11:21:36 pm        429

កំពង់ចាម​៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាតAqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកគម្រោងទី៣២ ដែលនាំមកនូវទឹកស្អាត ដល់សិស្សជាង១៣០០នាក់នៅវិទ្យាល័យ ហ៊ុន សែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នេះគឺជាប៉មចម្រោះទឹកស្អាត Aqua Towers ទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគម្រោងAqua Tower បន្ថែមពីលើប៉មចម្រោះទឹកចំនួន៣១ផ្សេងទៀត ដែលត្រូវបានដាក់អោយដំណើរការរួចហើយ នៅទូទាំងប្រទេសកម្ពុជា គិតចាប់ពីឆ្នាំ២០១៦មក។ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា ក្រោមការសហការជាមួយនឹងមូលនិធិ Planet Water មានគោលបំណងផ្តល់លទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព ព្រមទាំងកន្លែងលាងសម្អាតដៃដល់ប្រជាជនប្រហែល ១២.៦០០នាក់ក្នុងមួយថ្ងៃ ដោយផ្តោតលើកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ។ លើសពីនេះទៀត គម្រោងនេះមានគោលបំណងជំរុញការផ្លាស់ប្តូរឥរិយាបថពាក់ព័ន្ធ នឹងការលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាពការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួន សម្រាប់សិស្សានុសិស្សក្នុងចំនួនរហូតដល់ ៤.៦៥៥នាក់ ព្រមទាំងបង្កើនការចូលរួមរបស់សហគមន៍ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាត។

បន្ទាប់ពីដំឡើងប៉មជម្រោះទឹកស្អាតAqua Towerរួច ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានថ្លែងថា ការបង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ និងអាចរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្នុងនាមជាប្រជាពលរដ្ឋឃុំគរ នៃស្រុកព្រៃឈរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងក្រុមការងារស្ម័គ្រ សម្រាប់ AQUA TOWER តាមរយៈគំនិតផ្តួចផ្តើមទឹកស្អាតរបស់កូកា-កូឡាវានឹងធានាថាកុមារនៅទីនេះនៅក្នុងស្រុកព្រៃឈរ នឹងធំឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អជាមួយនឹងទឹកស្អាត និងសុវត្ថិភាព។

ជាមួយគ្នានោះដែរ លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានថ្លែងថា៖ ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការតំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ។ យើងនឹងបន្តគាំទ្រនិងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិPlanet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាពការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ក្នុងការថែរក្សាអនាម័យបរិស្ថានការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះរួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំក្រោយការដំឡើងនេះ។ នៅក្រុមហ៊ុន បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាចក្ខុវិស័យរបស់យើងដែលបានផ្សារភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្សនិងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ហើយនោះជាមូលហេតុដែលគំនិតផ្តួចផ្តើមESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាពជាងមុន និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរដោយបង្កើតភាពខុសគ្នាជាវិជ្ជមានអំពីការរស់នៅរបស់ប្រជាជនសហគមន៍និងភពផែនដីរបស់យើង។ ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភធំៗចំនួន៥រួមមាន៖ ពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតត្រលប់ទៅសហគមន៏វិញ ការផ្តល់ភាពអង់អាចដល់ស្រ្តី អាកាសធាតុ និងសុខុមាលភាពសហគមន៍។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយមូលនិធិPlanet Water ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាតAqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក Aqua San ចំនួន៣១កន្លែង សម្រាប់ប្រជាជន ៥៥.០០០នាក់ក្នុងសហគមន៍ជនបទដាច់ស្រយាល និងខ្វះខាតទឹកក្នុងខេត្តចំនួន១៦។ នៅឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងដំឡើងប៉មចម្រោះទឹកនិងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន៩ទៀត នៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើងបន្ថែមទាំងនេះ នឹងបម្រើជាប្រយោជន៍ដល់សហគមន៍នានានៅទូទាំង ២៥ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ​៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm