កម្ពុជា-វៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ​ធនាគារ​ប្រទេស​ទាំងពីរ

2025/08/26 06:43:28 pm        325

កម្ពុជា-វៀតណាម ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ​សំដៅរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសទាំងពីរ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី លើកកម្ពស់ការ​ប្រើ​ប្រាស់​រូបិយ​វត្ថុ​ជាតិ និងតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគារ រដ្ឋវៀតណាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន​ដឹក​នាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ, កិច្ច​ប្រជុំ​នេះ​ត្រូវ​បានរៀបចំឡើងក្នុងគោលបំណង ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ធនាគារ កណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។

ថ្នាក់​ដឹក​នាំធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងការអភិវឌ្ឍ នៃវិស័យធនាគារនៃប្រទេសទាំងពីរ, និងបានពិនិត្យ និង​វាយ​តម្លៃ​លើវ​ឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែក ពង្រឹងសមាហរណ​កម្ម​វិស័យ​ធនាគារ ព្រមទាំងបានពិនិត្យលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែនរវាង ប្រទេសទាំងពីរ ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២៣ កន្លងទៅ។

ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និ​ង​ឯកភាពលើកិច្ចសហ- ប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ រួមមាន៖ បង្កើន​វិសាល​ភាព​នៃ​ការ​ទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់​ការ​ទូទាត់​ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ, និងលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ទ្វេភាគី​សម្រាប់​ឆ្នាំ២០២៥នេះ និងនៅឆ្នាំ២០២៦ ខាងមុខ អង្គប្រជុំបានឯកភាព​រៀបចំ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៅ​ប្រទេសវៀតណាម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm