កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករ ២០២៥-២០៣០

2025/08/26 07:31:37 pm        229

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវការនៃយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិ​ទី៥។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​មាន​ការ​អញ្ជើញ​ចូល​រួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត៌មាន ឱ្យដឹងថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ មានគោលបំណងដើម្បីរួមសហការគ្នា និងសម្រេចបានគោលដៅនាំចេញអង្ករចំនួន ១​លាន​តោន នៅឆ្នាំ២០៣០ ដែលការណ៍នេះ នឹងបង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងកិច្ច​ការ​កែ​លម្អ​សន្តិសុខ ស្បៀង និងអាហារូបត្ថម្ភជាសកល។

លោកបានបន្តថា យុទ្ធសាស្ត្រនាំចេញនេះ នឹងដើរតួរជាត្រីវិស័យ និងជាការណែនាំ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈមនានា និងបើកឱកាស​ការ​ធ្វើ​ពាណិជ្ជកម្មប​ន្ថែម​ទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលការណ៍គឺ “រក្សា​ទីផ្សារដែលមានស្រាប់ ខណៈពេលដែលបើកទីផ្សារថ្មីបន្ថែមទៀត”។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអបអរ​សាទរ​នូវ​កម្មវិធី​យុទ្ធ​សាស្ត្រ​ពង្រីក​ទីផ្សារ​ស្រូវ​អង្ករកម្ពុជា ខណៈពេលបច្ចុប្បន្ននេះក្រសួងកសិកម្ម និងបណ្តារោងម៉ាស៊ីននានា បាន​ខិតខំព្យាយាមជួយសម្រួលដល់ការលក់ចេញស្រូវរបស់ប្រជាកសិករ និង​បាន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជាចាប់តាំងពីការខ្វះខាតស្រូវអង្ករ រហូតដល់អភិវឌ្ឍន៍រីក​ចម្រើន​អាច​នាំ​ចេញ​ជា​លក្ខណៈ​ពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវ​គិត​គូរ​ឱ្យ​មាន​ភាពបន្ស៉ីគ្នា ដាក់ចេញនូវយុទ្ធសាស្រ្តមុតស្រួចវែងឆ្ងាយ អនុវត្តប្រកបដោយប្រសិទ្ធភាព និង​បង្កើនភាពជឿជាក់ពីប្រជាកសិករ ជាពិសេសជំរុញការធ្វើទីផ្សារក្រៅស្រុក និងស្លាក​យី​ហោអ​ង្ករ​ក្រអូប​កម្ពុជា ជាមួយនឹងគុណភាពខ្ពស់ តម្លៃថ្លៃ មានលក្ខណៈពិសេសខុសដាច់គេ ស្រប​ពេល​ដែល​កម្ពុជាមា​នបទពិសោធន៍ជោគជ័យជាច្រើនក្នុងការធ្វើទីផ្សារផលិតផលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm