ជំនួយសង្គ្រោះរបស់UN ទៅដល់ទីក្រុងហ៊ុមព័ទ្ធរបស់ស៊ូដង់ជាលើកដំបូងក្នុងរយៈពេល១០ខែមកនេះ

2025/08/26 07:40:53 pm        86

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ជាលើកដំបូងក្នុងរយៈពេល១០ ខែមកនេះ ក្បួនរថយន្តដឹកជំនួយបានទៅដល់តំបន់ Dilling ក្នុងរដ្ឋ South Kordofan របស់ប្រទេសស៊ូដង់ ដោយមានគ្រឿងផ្គត់ផ្គង់សង្គ្រោះជីវិត។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ក្បួនរថយន្តរបស់មូលនិធិកុមារអង្គការសហប្រជាជាតិ នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីរដ្ឋ Kadugli ។

អង្គការOCHA បាននិយាយថាការផ្គត់ផ្គង់នឹងផ្តល់ប្រយោជន៍ដល់ជនងាយរងគ្រោះជាង១២០.០០០នាក់នៅតំបន់ Dilling និង Kadugli ដែលតម្រូវការមនុស្សធម៌បានឈានដល់កម្រិតដ៏មហន្តរាយ ហើយសហគមន៍នានាបានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរយៈពេលជាច្រើនខែមកហើយ។ ទោះជាយ៉ាងណា ការិយាល័យមនុស្សធម៌ បាននិយាយថា អំពើហិង្សានៅតែបន្តកើនឡើងនៅក្នុងរដ្ឋ North Darfur ។

អង្គការទេសន្តប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា អសន្តិសុខបានបង្ខំមនុស្សប្រហែល១.០០០នាក់ឱ្យភៀសខ្លួនចេញពីជំរំជនភៀសខ្លួន Abu Shouk ដែលរងគ្រោះដោយទុរ្ភិក្សនៅជាយរដ្ឋធានី El Fasher ដែលត្រូវបានហ៊ុមព័ទ្ធ។

អង្គការ OCHA បាននិយាយថា ជំរំ Abu Shouk ដែលរងការវាយប្រហារបង្ហូរឈាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការចាប់ពង្រត់ស្ត្រី និងកុមារតូចៗ ហើយក៏មានរបាយការណ៍អំពីរលកថ្មីៗនៃអំពើហិង្សានៅក្នុងរដ្ឋធានី El Fasher រួមមានការបាញ់ផ្លោងកាំភ្លើងធំទៅលើមន្ទីរពេទ្យដែលដំណើរការជាសំខាន់ផងដែរ។ ការិយាល័យមនុស្សធម៌បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុង Melit រដ្ឋ North Darfur ។ ការស្ទង់មតិនាពេលថ្មីៗនេះ បានរកឃើញថា កុមារម្នាក់ក្នុងចំណោមកុមារបីនាក់ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បណ្តាលអោយកុមាររាប់ពាន់នាក់ដែលមានអាយុក្រោម៥ ឆ្នាំប្រឈមនឹងហានិភ័យនៃជំងឺ ផលវិបាកនៃការលូតលាស់ និងការស្លាប់។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm